(កូរ៉េ)៖ លោក Kang Gary តារាទូរទស្សន៍កូរ៉េដ៏ល្បីម្នាក់ និងជាតន្ត្រីករព្រមទាំងជាអ្នក និពន្ធបទភ្លេងផងដែរនោះ បានសម្រេចចិត្តលុបចោលរូបថត ទាំងអស់នៅលើ Instagram គ្រាន់តែរយៈពេលត្រឹមពីរបីម៉ោងប៉ុណ្ណោះ បន្ទាប់ពីមាន ការប្រកាសថា Song Ji Hyoនិង Kim Jong Kook នឹងចាកចេញពី Running Man។
តាមប្រភពព័ត៌មានដំបូងផ្សាយថា តារាទាំងពីរគឺ នាងSong Ji Hyo និងលោក Kim Jong Kook នឹងចាកចេញពី Running Man កាលពីថ្ងៃទី១៤ ធ្នូ កន្លងទៅថ្មីៗនេះ ស្រាប់តែ Gary លុបចោលរូបថតចេញពី Instagram ដោយគ្មានការបញ្ជាក់ហេតុផលណាមួយ ហើយក៏មិនមានចេញសេចក្តីថ្លែងការណ៍ ពីភ្នាក់ងាររបស់គេដែរ ប៉ុន្តែយ៉ាងណារឿងនេះ ត្រូវបានមជ្ឈដ្ឋានមួយចំនួន ផ្សាភ្ជាប់នឹងព័ត៌មានដែលថា តារាសម្តែងស្រី Song Ji Hyo និងតារាចម្រៀងប្រុស Kim Jong Kook កំពុងចាកចេញពី Running Man ។
Gary បាន unfollow មនុស្សជាច្រើននៅលើ Instagram ដែលពីមុនមានដល់ទៅ ១៤៥នាក់ ហើយរូបថតប្រមាណ៨៨រូប ដែលបង្ហោះនៅលើ Instagram នោះក៏ត្រូវបានលុបចោលដែរ។ ប្រភពមួយទម្លាយថា តារាទូរទស្សន៍កូរ៉េដ៏សង្ហារូបនេះ កំពុងអន់ចិត្តជាមួយមិត្តភក្តិហើយទំនាក់ទំនងរបស់គេ និង Song Ji Hyo ហាក់មានភាពជិតស្និទ្ធ ដែលធ្លាប់មានដំណឹងចចាមអារ៉ាមថា អ្នកទាំងពីរធ្លាប់ណាត់ជួបគ្នាច្រើនដងទៀតផង ក្រៅពីម៉ោងសម្តែង៕




ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី