(ភ្នំពេញ)៖ បុរសម្នាក់ដែលត្រូវបានគេស្គាល់ថាជាកូនអ្នកមាន បានលោតសម្លាប់ខ្លួន ពីលើជាន់ទី១០ នៃអាគារខុនដូរ មួយកន្លែងស្ថិតនៅតាមផ្លូវលេខ៣៥៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក នៅយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥នេះ បណ្តាលឲ្យស្លាប់ភ្លាមៗ តែមិនទាន់ដឹងមូលហេតុនោះទេ ។
សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានរាយការណ៍ថា ជនរងគ្រោះបានលោតពីលើជាន់ទី១០ ហើយមកទើលើដំបូលផ្ទះប្រជាពលរដ្ឋ រួចបានធ្លាក់មកផ្ទាល់ដីតែម្តង ។
ក្រោយកើតហេតុកម្លាំងនគរបាលបានចុះទៅសួរនាំ និងរកមូលហេតុនៃការស្លាប់នេះ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី