សត្វសមុទ្រដ៏ចំឡែកមួយក្បាល ដែលបានមកដេកសម្លាប់ នៅលើឆ្នេរខ្សាច់រដ្ឋតិចសាសបន្ទាប់ពីព្យុះ Hurvey ត្រូវបានអ្នកជីវសាស្រ្ដស្គាល់ប្រាកដថា ជាសត្វអ្វីហើយ។
នាង Preeti Desai បានឃើញត្រីចម្លែកស្អុយរលួយនេះ នៅលើឆ្នេរខ្សាច់មួយ ក្នុងរដ្ឋតិចសាស់ហើយបានសុំឱ្យ Twitter ជួយបញ្ជាក់ថា វាជាសត្វអ្វី ។ នាងបានបង្ហោះរូបថតជាច្រើនសន្លឹក ដែលភ្ជាប់ជាមួយនឹងចំណងជើងថា "អូខេអ្នកជីវសាស្រ្ដ Twitter តើនេះជាសត្វអ្វី?"
សំណើរបស់នាង ត្រូវបានដាក់ជូនទៅអ្នកជីវសាស្រ្ដ និងអ្នកជំនាញការផ្នែកអន្ទង់ គឺលោកវេជ្ជបណ្ឌិត Kenneth Tighe ដែលជឿជាក់ថា សត្វចម្លែកនេះ គឺជាអន្ទង់សមុទ្រ(fangtooth snake-eel )។
លោកបាននិយាយថា វាក៏អាចជាអន្ទង់ Garden(Garden Eel) ឬអន្ទង់ Conger(Conger Eel) ព្រោះ "អំបូរត្រីទាំង ៣ ប្រភេទនេះ ធ្លាប់បានបង្ហាញខ្លួន នៅសមុទ្ររដ្ឋតិចសាស ហើយវាមានធ្មេញស្រួចៗ ដូចចង្កូម "។
អ្នកជំនាញសន្និដ្ឋានថា ព្យុះ Harvey ដែលបង្កឱ្យមានខ្យល់បក់បោកយ៉ាងខ្លាំង និងទឹកជំនន់លើរដ្ឋតិចសាស់ អាចជាមូលហេតុ ដែលនាំឱ្យសត្វចម្លែកនេះ រសាត់អណ្ដែកមកលើឆ្នេរសមុទ្រនេះ។
អន្ទង់ប្រភេទនេះ គេតែងឃើញនៅក្នុងទឹក ដែលមានជម្រៅ ៣០ ទៅ ៩០ ម៉ែត្រ នៅមហាសមុទ្រអាត្លង់ទិច ភាគខាងលិច។
អ្នកនាង Desai ដែលស្ថិតនៅឆ្នេរសមុទ្រ ដើម្បីធ្វើការវាយតម្លៃការខូចខាត បណ្ដាលមកពីព្យុះសង្ឃរា បានប្រាប់ BBC ថា៖ "វារឿង មិននឹកស្មានដល់ វាមិនមែនជាសត្វ ដែលអ្នកគួរឃើញ នៅលើឆ្នេរសមុទ្រទេ។ ខ្ញុំគិតថា សត្វនេះអាចមកពីសមុទ្រជ្រៅ ដែលរសាត់អណ្ដែកមកលើច្រាំង តាមអំណាចខ្យល់បក់បោក"៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ BBC