CamNews

តារា 

តោះមកដឹងថ្ងៃចាក់បញ្ចាំងរឿងថ្មីរបស់ Kimberly និង Mario

ថៃ ៖ គ្រាន់តែចេញឈុតខ្លីៗមកភ្លាម រឿងថ្មីដែលមានចំណងជើងថា "Thong Aek Mor Yah Ta Chalong" ដែលសម្តែងដោយនាង Kimberly និងលោក Mario Maurer ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនលើសលប់តែម្តង ។ 

ងាកមកចាប់អារម្មណ៍នៅលើគណនី Twitter វិញ ក៏ទទួលបានចំនួននៃការគាំទ្រខ្លាំងមិនគួរឲ្យជឿផងដែរ ។ ចំនែកឯថ្ងៃចាក់បញ្ចាំងវិញ គឺប្រភពផ្លូវការរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថា នឹងចាក់ផ្សាយនៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១៩ បន្ទាប់រឿង "Buang Naruemit" ត្រូវបានបញ្ចប់ការចាក់ផ្សាយ ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Kimberly Mario Maurer