CamNews

តារា 

ចង់ជួបតារាល្បីៗទាំងនេះ ត្រូវទៅជួបនៅកន្លែងណា?

ថៃ ៖ មានអ្នកគាំទ្រជាច្រើនតែងស្រម៉ៃឃើញតារាសំណព្វចិត្តរបស់ពួកគេនៅខាងក្រៅ ហើយថ្ងៃនេះយើងនឹងបង្ហើបកន្លែងមួយចំនួនដែលអាចនឹងមានឱកាសបានជួបពួកគេដោយចៃដន្យ ព្រោះកន្លែងខាងក្រោមនេះគឺជាកន្លែងដែលតារាល្បីឧស្សាហ៍ទៅជាញឹកញាប់ នៅក្នុងប្រទេសថៃ ។​

១. ផ្សារទំនើប 

កន្លែងនេះគឺជាកន្លែងមួយដែលតារាល្បីៗឧស្សាហ៍ចូលរួមព្រឹត្តិការណ៍ ហើយតារាខ្លះទៀតចូលចិត្តដើរទិញឥវ៉ាន់ ដូច្នេះអ្នកអាចនឹងមានឱកាសបានជួបពួកគេច្រើន ។ 

២. ព្រលានយន្តហោះ 

ក្នុងនាមជាតារាល្បីពួកគេចេញទៅខេត្តឬក្រៅប្រទេសស្ទើររៀងរាល់ថ្ងៃ ដូច្នេះអត្រាជួបពួកគេនៅឯព្រលានយន្តហោះ Don Mueangឬ Suvarnabhumi Airport គឺមានអត្រាខ្ពស់បំផុត ។ 

៣. ស្ថានីយ៍ទូរទស្សន៍

តារាសម្តែងប្រុសស្រីនៅក្នុងស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ តែងតែទៅថតកម្មវិធីនាៗ ហើយខាងទូរទស្សន៍ក៍មានអាគារមួយសម្រាប់ឲ្យអ្នកគាំទ្របានជួបនឹងអាយដលរបស់ពួកគេដែរ ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Kimberly Yaya Margie Rasri