(បន្ទាយមានជ័យ)៖ ស្ត្រីម្នាក់ស្លាប់យ៉ាងអាណោធអាធ័ម នៅក្នុងដីទំនេរមានព្រៃរបោះ មានសភាពស្អុយ និងក្រៀម ត្រូវបានក្មេងប្រុសម្នាក់ ប្រទះឃើញ ក្នុងភូមិក្បាលស្ពាន២ សង្កាត់-ក្រុងប៉ោយប៉ែត នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥។
លោក អ៊ុំ សុផល អធិការនគរបាល ក្រុងប៉ោយប៉ែត បានឲ្យដឹងថា សពស្រ្តីរងគ្រោះខាងលើ ត្រូវបានគេយកទៅតម្កល់ នៅវត្តបាលិលេយ្យ ក្រោយការធ្វើកោសល្យវិច្ច័យ ពីសមត្ថកិច្ចជំនាញរបស់យើង ក៏ដូចជាក្រុមគ្រូពេទ្យ។
លោកអធិការបានបញ្ជាក់ថា សពស្រី្តរងគ្រោះ មិនស្គាល់អត្តសញ្ញាណ មានអាយុចាប់ពី៣៥ឆ្នាំចុះ ហើយការស្លាប់នេះ មិនក្រោមពី៥ខែនោះទេ និងមិនដឹងពីមូលហេតុអ្វីនោះឡើយ ព្រោះគ្មានស្លាកស្នាមអ្វី ហើយអាចជាមនុស្សឆ្គួត តែងតែដើរស្រាត មកដល់ពេលសមត្ថកិច្ច យើងកំពុងស្រាវជ្រាវបន្ត។
លោកបានអំពាវនាវដល់គ្រួសារណា មានបាត់សមាជិកបងប្អូន ដូចបានរៀបរាប់ខាងលើ សូមទំនាក់ទំនងទៅអធិការនគរបាល ក្រុងប៉ោយប៉ែត ឬទៅកាន់វត្តបាលិលេយ្យខាងលើនេះ៕


ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី