ស្រ្ដីវណ្ណៈចណ្ឌាល អាយុ ២២ ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងប្រទេសឥណ្ឌា ក្រោយពីនាងត្រូវបានគេសន្និដ្ឋានជំហានដំបូងថា រងការរំលោភបូក ។
ដំណឹងនេះ លេចលឺ ស្របពេលឥណ្ឌាទើបស្ងប់ចិត្តពីមរណភាពនារីចណ្ឌាលអាយុ ១៩ ឆ្នាំម្នាក់ទៀត ដែលបានស្លាប់កាលពីថ្ងៃអង្គារ ក្រោយពីនាង ត្រូវបានរំលោភបូកដោយបុរសវណ្ណៈខ្ពស់ជាងចំនួន ៤ នាក់ ។
ការរំលោភបូកដ៏ព្រៃផ្សៃទាំងពីរករណីនេះ បានកើតឡើង នៅរដ្ឋភាគខាងជើង Uttar Pradesh ។ ព័ត៌មានមរណភាពស្រ្ដីចណ្ឌាលទី ២ ក្នុងថ្ងៃតែមួយនេះ បានបង្កឱ្យកើតកំហឹងខឹងសម្បារទូទាំងប្រទេសឥណ្ឌា ។
នគរបាល បានចុះពាក្យបណ្ដឹងរំលោភសម្លាប់ទាំងនេះ នៅក្នុងរបាយការណ៍ និងបានចាប់ខ្លួនបុរសពីរនាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីចុងក្រោយ ដែលកើតឡើង នៅសង្កាត់ Balrampur ។ ករណីចុងក្រោយ បានកើតឡើងចម្ងាយ ៥០០ គីឡូម៉ែត្រ ពីសង្កាត់ Hathras ជាកន្លែងដែលការរំលោភបូកលើកមុននោះ បានកើតឡើង ។
ជនរងគ្រោះទី១ ត្រូវបានធ្វើឱ្យរងរបួសយ៉ាងឃោរឃៅ និងបានស្លាប់ក្នុងមន្ទីរពេទ្យក្រុង Delhi ក្រោយទ្រាំទ្រនឹងជំងឺរយៈពេល ២ សប្ដាហ៍ ។ ចំណែកជនរងគ្រោះទី២ ដ៏បានស្លាប់នៅថ្ងៃអង្គារដែរ ប៉ុន្ដែព័ត៌មានជាតិ ទើបតែទទួលបានព័ត៌មាន នៅថ្ងៃព្រហស្បត៍ ក្រោយពីមានការចែកចាយក្នុងបណ្ដាញសង្គមអំពីការរំលោភផ្លូវភេទ និងអំពើហិង្សាបែងចែកវណ្ណៈ នៅក្នុងប្រទេសឥណ្ឌា ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ BBC