CamNews

ព័ត៌មានជាតិ 

ចៅអធិការវត្ត ប៉ើស២ អំពាវនាវ ឲ្យថ្នាក់ដឹកនាំ ស្វែងរកអ្នក នៅពីក្រោយខ្នង នៃសំណុំរឿង ឃាតកម្ម សិប្បនិម្មិ

កំពង់ចាមៈ មេធាវីចៅអធិការវត្តប៉ើស២ លោក សុក ជា បានប្រាប់អ្នកកាសែត កាលពីថ្ងៃទី២៥
ខែកញ្ញា នៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាមថា លោកសូមសំណូមពរដល់សម្តេច ហ៊ុន សែន
និងស្ថាប័នតុលាការ ខេត្តកំពង់ចាម សូមធ្វើការស្រាវជ្រាវឡើងវិញ ដើម្បីវែកមុខជនអាក្រក់
ដែលនៅពីក្រោយខ្នងការប្រឌិតរឿង ដោយបានចោទប្រកាន់ ព្រះចៅអធិការវត្តប៉ើស២ ព្រះនាម
ស្រូយ គឹមហ៊ង ថា បានធ្វើឲ្យនេនម្នាក់ ស្លាប់ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១២ ។ ដែល
ប្រការនេះ ធ្វើឲ្យចៅអធិការវត្ត បាត់បង់កិត្តិយស យ៉ាងធ្ងន់ធ្ងរ នៅក្នុងវិស័យ ព្រះពុទ្ធសាសនា
របស់រដ្ឋ ។

តាមឯកសារ របស់អ្នកការពារក្តី ចៅអធិការវត្តប៉ើស២បានឲ្យដឹងថា ចៅអធិការវត្ត ព្រះនាម
ស្រូយ គឹមហ៊ង បានស្គាល់ និងរាប់អានជាមួយលោក ខៃ ជីម (បច្ចុប្បន្នជាមន្ត្រីយោធានៅ
ក្រុងប៉ោយប៉ែត) ហើយលោក ខៃ ជីម បានយកកូនប្រុស ឈ្មោះ ម៉ាន់ សុខហេង មកបួស
ជាសាមណេ ទទួលការអប់រំតាំងពីឆ្នាំ២០១០រហូត មកដល់ឆ្នាំ២០១២កំឡុងខែឧសភា សាម
ណេ ម៉ាន់ សុខហេង បានដោះស្បង់ចីវរ រត់ចេញពីវត្ត ថែមទាំង យកកង់ក្មេងស្នាក់នៅក្នុងវត្ត
ជិះយកទៅបាត់ទៅ ។

ឯកសារដដែលបានឲ្យដឹងទៀតថា មកដល់បច្ចុប្បន្ន ត្រូវបានមនុស្សមួយក្រុម បានប្រឌិត
រឿងឡើងដោយ និយាយថា សាមណេ ម៉ាន់ សុខហេង ត្រូវបានព្រះសង្ឃព្រះនាម ស្រូយ
គឹមហ៊ង វាយសម្លាប់កាលពីថ្ងៃ ទី១៣ ខែមេសា ឆ្នាំ២០១២ ហើយបានប្រើឈ្មោះ បាន ប៊ុនរី
ភេទស្រី និងឈ្មោះ យាន លាង ទៅជួល រថយន្តពេទ្យដឹកទៅមន្ទីរពេទ្យខេត្តកំពង់ចាម ។
ក្រោយមកឈ្មោះ តាំង ឡូញ ជាអ្នកបើកបររថយន្តពេទ្យ

និងឈ្មោះ ហុង ប៊ូផេង ជាបុគ្គលិកពេទ្យ បានចូលមកអះអាងថា បានដឹកលោកសង្ឃ មក
មន្ទីរពេទ្យខេត្ត  កំពង់ចាម ហើយបានចុះឈ្មោះ នៅក្នុងបញ្ជីរបស់មន្ទីរពេទ្យខេត្តកំពង់ចាម។
ប៉ុន្តែ នៅក្នុងលិខិតបំភ្លឺរបស់ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា មិន
មានឈ្មោះ ម៉ាន់ សុខហេងនោះទេ ។ ហើយ នៅមានសាក្សីបំភ្លឺ រួមជាមួយវត្ថុតាងជាច្រើន
បានបញ្ជាក់យ៉ាងច្បាស់ថា ឈ្មោះ សុខហេង មិនត្រូវបាន ឈ្មោះ ស្រូយ គឹមហ៊ង វាយឲ្យ
ស្លាប់នោះទេ គឺគ្រាន់តែជាហេតុការណ៍បាត់ខ្លួនតែប៉ុណ្ណោះ ។ ដោយឡែក ចំពោះវត្ថុតាង
ដាក់បន្ទុកសំខាន់នោះ គឺគ្មានទាល់តែសោះ ។

ជាក់ស្តែង ឈ្មោះបាន ប៊ុនរី និងឈ្មោះយាន លាង បានឆ្លើយថា ព្រះចៅអធិការព្រះនាម
ស្រូយ គឹមហ៊ង បានវាយនេន ហេង ឲ្យរបួសធ្ងន់រហូតដល់ ស្លាប់ ក៏ប៉ុន្តែបុគ្គលទាំងពីរនាក់
នេះ ពុំបានបញ្ជាក់ឲ្យច្បាស់ថា ខ្លួនបានឃើញសកម្មភាព នៃការវាយដំផ្ទាល់ នឹងភ្នែកនោះ
ទេ ។ ម្យ៉ាងទៀត រាល់ចម្លើយដែលគាត់បានឆ្លើយទាំងអស់ តាំងពីតំណាក់កាលមន្ត្រីនគរ
បាលយុត្តិធម៌ រហូតដល់លោកចៅក្រម ស៊ើបសួរពុំមានការស៊ីសង្វាក់ និងច្បាស់លាស់
ដែលអាចយកជា ការ និងជឿជាក់បានថា មានអង្គហេតុនៃការវាយដំនោះឡើយ ។

បន្ទាប់ពីមានការស៊ើបអង្កេត របស់ស្ថាប័នមានសមត្ថកិច្ច ក្នុងរឿងក្តីនេះ អស់រយៈពេលជាង
១ឆ្នាំមក រហូតដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ឈ្មោះ ម៉ាន់ សុខហេង ត្រូវបានបង្ហាញមុខ
នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដោយសមត្ថកិច្ចបានឲ្យដឹងថា សុខហេង ត្រូវបាន
រកឃើញនៅខេត្តសៀមរាប ហើយឪពុកឈ្មោះ ម៉ាន់ សុខហេង ក៏បានទទួលស្គាល់ថា កូន
របស់ខ្លួនដែរ ។ ដូច្នេះ រឿងដែលចោទប្រកាន់ ព្រះចៅ អធិការ ព្រះនាម ស្រូយ គឹមហ៊ង
នោះ វាជារឿងប្រឌិតឡើង ហើយក្នុងការសួរចម្លើយរបស់ស្ថាប័នតុលា ការខេត្តកំពង់ចាម
ហាក់លំបាករកចម្លើយពិត ព្រោះចម្លើយជនដែលជាប់ពាក់ព័ន្ធ មានការប្រែប្រួលច្រើន ។
ជាក់ស្តែងរឿងនេះក្នុងសវនាការ នៅសាលាដំបូងខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី២៥
ខែកញ្ញា ឆ្នាំ ២០១៣ ចម្លើយរបស់អ្នកពាក់ព័ន្ធ មានការប្រែប្រួល ហើយសវនាការក្តីនេះ
ត្រូវលើកទៅថ្ងៃក្រោយ។

ទាក់ទិនទៅនឹងករណីខាងលើ លោក សុក ជា មេធាវីការពារក្តីព្រះចៅអធិការ ស្រូយ
គឹមហ៊ង បានប្រាប់អ្នកកាសែតថា បន្ទាប់ពីដឹងយ៉ាងច្បាស់ថា មានការប្រឌិតរឿងនេះឡើង
បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ ចៅអធិការវត្តប៉ើស២ លោកសំណូមឲ្យតុលាការខេត្តកំពង់ចាម
ធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតរកឲ្យឃើញអ្នកដែលបង្កើតរឿងនេះ ពិសេស លោកសូម
សំណូមពរដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា សូម
ជួយរកយុត្តិធម៌ ជូនព្រះចៅអធិការ ស្រូយ គឹមហ៊ង ផង ព្រោះក្រោយពីមានក្តីក្តាំមិនទាន់
ស្រាវជ្រាវ រកការពិតឃើញផង មានសម្តេចព្រះឧត្តមវង្សា មួង រ៉ា លេខាធិការថេរសភា
នៃព្រះពុទ្ធសានា បានចុះស៊ើបអង្កេតបានកន្លះថ្ងៃ ហើយមិនបានប្រជុំអង្គថេរសភាទេ គឺព្រះអង្គសម្រេចតែអង្គឯងយកទៅថ្វាយសម្តេចសង្ឃទេព វង្ស ឡាយព្រះហស្ថលេខាចុះ
មកផ្សឹកព្រះចៅអធិការ ស្រូយ គឹមហ៊ងតែម្តង ។

លោកមេធាវី សុក ជា បានបន្តថា នោះជាទង្វើផ្ទុយនឹងអនុក្រិត និងមិនស្តាប់តាមគោល
ការណ៍របស់ ក្រសួងធម្មការ និងសាសនា ។ ជាមួយគ្នានេះ លោកមេធាវី សំណូមពរដល់
គណៈសង្ឃនាយកទាំង៤អង្គ មានសម្តេច នួន ង៉ែត សម្តេច ឡោះ ឡាយ សម្តេច ឱ លឹម
ហេង និងសម្តេច ណយ ច្រឹក មានវិធានការ ចំពោះសម្តេច មួង រ៉ា ដោយវិធីណា បើសម្តេច
មួង រ៉ា ធ្វើបំពានច្បាប់ដូច្នេះ ។ លោក មេធាវី បានឲ្យដឹង ទៀតថា ការផ្សឹកពិតណាស់ បើ
សិនជារកឃើញមានកំហុសពិតប្រាកដ សម្តេច មួង រ៉ា អាចផ្សឹកមួយថ្ងៃ ប៉ុន្មានអង្គក៏បាន
ដែរ ប៉ុន្តែ ករណីព្រះចៅអធិការ ស្រូយ គឹមហ៊ង មិនទាន់រកកំហុសឃើញផង ហេតុអ្វីក៏
សម្តេច មួង រ៉ា ប្រញាប់ប្រញាល់ផ្សឹកម៉្លេះ ។ ហើយក្នុងរឿងនេះ លោកមេធាវី បានប្រកាស
ប្រាប់អ្នក កាសែតថា លោកសូមប្តឹង សម្តេច មួង រ៉ា ពីបទធ្វើការបំពានច្បាប់ ជូនទៅគណៈ
សង្ឃនាយក ដើម្បីមាន វិធានការតាមផ្លូវច្បាប់ និងជាពិសេស សូមប្តឹងទៅសម្តេច ហ៊ុន
សែន សូមមេត្តាស្រាវជ្រាវរឿង នេះឡើង វិញទាំងផ្លូវពុទ្ធចក្រ និងអាណាចក្រ ដើម្បីរក
យុត្តិធម៌ជូនព្រះចៅអធិការ ស្រូយ គឹមហ៊ង វិញ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News