CamNews

កីឡាអន្តរជាតិ 

រយៈពេល ១១នាទី Lukaku រកបាន៣គ្រាប់ ជួយ Everton បំបាក់ Sunderland ៣-០ យប់មិញ (Video Inside)

(ក្រុងឡុងដ៍)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Romelu Lukaku បានរយៈពេលត្រឹមតែ ១១នាទីប៉ុណ្ណោះរកបាន ៣គ្រាប់ម្នាក់ឯង (ហ៊ែក​ទ្រីក) ជួយ​ក្រុម​ភ្ញៀវ Everton បំបាក់​ម្ចាស់​ផ្ទះ Sunderland បញ្ចប់​សប្តាហ៍ទី៤ នៃ Premier League យប់​មិញ​នេះ​។

ការប្រកួតដែលបានធ្វើឡើងនៅពហុកីឡដ្ឋាន Stadium of Light ក្រុមទូកក្តោងបន្តធ្វើបានល្អដដែលនៅទឹកដីក្រៅផ្ទះ ជា​មួយ​នឹង​​ការ​​រក​​បាន​ ៣​ពិន្ទុ​ដោយ​ស្រួល​នៅ​ក្នុង​ផ្ទះ​របស់​ក្រុម​ឈរ​ក្បែរ​បាតតារាងឆ្មាខ្មៅ Sunderland និង​បិទ​ជាប់​មិន របូត​សូម្បី​១​គ្រាប់​ឡើយ​។

គ្រាប់បាល់ហ៊ែកទ្រីករបស់កីឡាករជនជាតិប៊ែលហ្ស៊ិក Romelu Lukaku ធ្វើសម្រេចបាននៅនាទីទី៦០ ៦៨ និង​នា​ទី​ទី​៧១ ដែល​ជា​កីឡាករ​ទី​១ ដែល​រក​បាន​៣​គ្រាប់​ក្នុង​១​ប្រកួត​ប្រចាំ​៤​សប្តាហ៍​របស់ Premier League នៃ​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៦-២០១៧​នេះ​៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Lukaku