(ក្រុងម៉ូនិច)៖ ការលេងកាចៗ និងសាហាវៗនៅលើទីលានរវាងក្រុមជម្រើសជាតិហូឡង់ និងព័រទុយហ្គាល់ កាលពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2006 នៅប្រទេសអាល្លឺម៉ង់ បានធ្វើឲ្យអាជ្ញាកណ្តាលពិន័យកាតក្រហមរហូតដល់ទៅ៤ និងពិន័យកាតលឿង១៦ ក្នុង១ប្រកួតដ៏ស៊ីសាច់ហុតឈាមនេះ។
នេះពិតជាប្រវត្តិក្នុងវិស័យបាល់ទាត់ពិតជាពុំអាចបំភ្លេចបានមែន ក្នុងរយៈពេលជាង ១០ឆ្នាំមកនេះ គ្រាដែលក្រុមខ្លាំងមកពីតំបន់អឺរ៉ុបទាំងពីរបានជញ្ជក់ឈាមគ្នានៅលើទីលាន ដោយបានបង្កជម្លោះម្តងហើយម្តងទៀត។
គ្រានោះដែរ លទ្ធផលជាផ្លូវការបញ្ចប់ទៅដោយ ព័រទុយហ្គាល់ បានយកឈ្នះទឹកក្រូចហូឡង់ ១-០ ក្នុងវគ្គ១៦ក្រុមចុងក្រោយ ឡើងទៅប៉ះអង់គ្លេស ក្នុងវគ្គ៨ក្រុម ខណៈដែលហូឡង់ហាលអាវត្រឡប់ទៅផ្ទះវិញ។
សូមទស្សនាវិដេអូ ពីការប្រកួតដ៏សាហាវខាងក្រោមនេះ ដើម្បីឲ្យរឹតតែដឹងច្បាស់៖
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង