CamNews

តារា 

មិនគួរឲ្យជឿ !! ៤០ ឆ្នាំទៅហើយ តែត្រូវគេសរសើរមិនដាច់ពីមាត់ថា ក្មេងហើយស្អាតទៀត

ព័ត៌មានកំសាន្ត ៖ តារាស្រី Ruby Lin ​តែងតែធ្វើឲ្យអ្នកគាំទ្ររបស់នាងមានការភ្ញាក់ផ្អើលចំពោះរូបនាងរហូត ហើយដែលជាតារាស្រីមួយរូបដែលមានឈ្មោះល្បីអស្ចារ្យ រូបនេះណាស់ នាងតែងតែត្រូវគេកោតសរសើរថា នាងតារាស្រីមួយរូបដែលមានទំនួលខុសត្រូវចំពោះការងារ និងស្រលាញ់ការងារជាទីបំផុត ហេតុដូច្នេះហើយទើបធ្វើឲ្យរូបនាងនៅលីវរហូតដល់វ័យ ៤០ឆ្នាំ ។ 

ប៉ុន្តែកាលពីពេលថ្មីៗនេះ មានប្រភពព័ត៌មានជាច្រើនបាននិយាយថា នាងកំពុងតែមានទំនាក់ទំនងស្នេហាជាមួយនិងមិត្តចាស់ម្នាក់ ដែលរាប់អានគ្នាអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ ពេលនេះបែរជាសម្រេចចិត្តទាក់ទងគ្នាជាផ្លូវការហើយ​ តែនៅមិនទាន់កំណត់ថ្ងៃច្បាស់លាស់ដើម្បីរៀបការនៅឡើយទេ ព្រោះតែម្នាក់ៗកំពុងតែមមាញឹកជាមួយនិង ការងាររៀងៗខ្លួន ។ 

គួរបញ្ជាក់ឲ្យដឹងថា ទោះបីជាតារាស្រីរូបនេះ មានអាយុច្រើនក៍ដោយ តែនាងនៅតែមានរូបសម្រស់ស្រស់ស្អាតដដែល ។ ហើយជាងនេះទៅទៀត ​នាងត្រូវបានក្រុមអ្នកគាំទ្រ កោតសរសើរមិនដាច់ពីមាត់អំពីទំនួសខុសត្រូវរវាងការងារ ថែមទាំងនិយាយថា នាងជាតារាស្រីមួយរូបដែលគួរឲ្យស្រលាញ់ថែមទៀតផង ៕ 












ប្រែសម្រួល​ ៖​  គន្ធា


ប្រភព ៖ lollipop


Tags: Ruby Lin ​ Actress