CamNews

ព័ត៌មានជាតិ 

យុវជនម្នាក់ដើរតាមផ្លូវសុខៗ ក៏ត្រូវក្មេងទំនើង កាប់ជាច្រើនកាំបិត ដាច់ម្រាមដៃ និងរយះក្បាល គួរឲ្យញញើត

(ភ្នំពេញ)៖ យុវជនម្នាក់ត្រូវក្មេងទំនើង កាប់ដាច់ម្រាមដៃ និងរយះក្បាលជាច្រើនកន្លែង បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចេញអន្តរាគមន៍ ប៉ុន្តែមិនអាចតាមរកជនបង្កបានឡើយ ព្រោះពួកគេរត់គេចខ្លួនបាត់អស់។

ហេតុការណ៍ដ៏រន្ធត់នេះ កើតហេតុនៅវេលាម៉ោង១៥៖៣០នាទី ថ្ងៃទី១១ ខែ កុម្ភៈ ឆ្នាំ២០១៦ នៅចំណុចផ្លូវលំ ស្ថិតនៅភូមិតាង៉ូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ។  ក្រោយកើតហេតុ ជនរងគ្រោះត្រូវក្រុមគ្រួសារ ដឹកយកទៅមន្ទីរពេទ្យ ដើម្បីសង្រ្គោះខណៈជនដៃដល់ រត់បាត់ស្រមោល៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh