CamNews

តារា 

អ្នកមេម៉ាយ កំពូលសម្រស់នាង Pinky Savika ប្រាប់មូលហេតុលែងលះជាមួយស្វាមីសេដ្ឋី

ថៃ ៖ តារាសម្តែងវ័យ ៣១ ឆ្នាំបានត្រលប់ចូលទៅប្រលូកនៅក្នុងវិស័យសិល្បៈជាថ្មីម្តងទៀត បន្ទាប់ពីរូបនាងលែងលះជាមួយស្វាមីសេដ្ឋីរបស់នាង គឺលោក Petch Itti Chawalittamrong ។ 

នាង Pinky Savika បានសារភាពថា ខ្លួនពិតជាបានបែកបាក់គ្នាដូចដែលព័ត៌មានបានផ្សព្វផ្សាយយ៉ាងពិតប្រាកដមែន ។ អ្នកទាំងពីរលែងលះគ្នាដោយសារតែហេតុផលជាច្រើន ទើបទ្រាំរស់នៅជាមួយគ្នាមិនបាន ។ តារាស្រីរូបនេះបានបន្ថែមទៀតថា ពួកគេពិតជាមិនបានបន្តកាន់ដៃគ្នា ដើម្បីឆ្លងកាត់ឧបសគ្គទៀតទេ ។

 

អ្វីដែលតួស្រីក្នុងរឿង "Fai Nai Duang Ta" រូបនេះ ចង់បញ្ជាក់ឲ្យមហាជនបានដឹងនោះគឺ ដូចដែលនាងបានលើកឡើងខាងលើយ៉ាងចឹង គឺរូបនាងនិងស្វាមីបែកបាក់គ្នាព្រោះមូលហេតុច្រើន ប៉ុន្តែមិនមែនមកពីជនទីបី ដែលបំបែកបំបាក់ស្នេហារបស់ពួកគេទេ ។ 

Pinky Savika បន្ថែមទៀតថា នាងចង់រស់នៅម្នាក់ឯងបែបនេះសិន រហូតដល់នាងមានអាយុ ៤០ ឆ្នាំ ហើយពេលនេះនាងក៏ទទួលការងារសិល្បៈជាថ្មីម្តងទៀត ដូចដើម ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Pinky Savika Petch Itti Chawalittamrong