ហូលីវូដ ៖ ថ្ងៃទី ២២ ខែសីហាឆ្នាំ ២០១៨ តារាចម្រៀង Charlie Puth បានចែករំលែកនៅក្នុង IG stories ដោយនិយាយថា នោះគឺមានជើងស្រីម្នាក់ដាក់លើជើងរបស់ Charlie Puth ហើយក្រោយមកហ្វេនបានរកឃើញគណនីរបស់នាង Halston Sage ក៏សង្ស័យថា អ្នកទាំងពីរគឺជាសង្សារនឹងគ្នា ។
អ្វីដែលកាន់តែច្បាស់គឺថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំដដែល Charlie Puth និងតារាសម្តែងនាង Halston Sage បានចូលរួមកម្មវិធីជាមួយគ្នា Prada Party និងទីក្រុងញ៉ូវយ៉ក ដោយក្នុងរូបភាពដែលគេថតបានគឺមាន Halston នៅមុខ Charlie គឺបានដើរពីក្រោយតារាស្រីរូបនេះ ។
ក្រោយមកទៀតគឺថ្ងៃទី ១១ ខែវិឆ្ឆិកា តារាចម្រៀងកើតឆ្នាំ ១៩៩១ បានផុសជាវីដេអូក្នុង IG stories ជាថ្មីម្តងទៀតដោយឃើញដៃមនុស្សស្រីលើស្មា ។ មិនបានប៉ុន្មាននាទីផង ស្រាប់តែបានលុបចេញវិញ ។
បន្ទាប់ពីនៅក្នុងខែវិឆ្ឆិកា ឆ្នាំ ២០១៨ និងថ្ងៃទី ១២ ទើបតារាចម្រៀងវ័យ ២៦ ឆ្នាំរូបនេះសម្រេចចិត្តប្រកាសជាសាធារណៈថា គាត់កំពុងតែទាក់ទងគ្នាជាមួយនិងនាង Halston Sage ៕