ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១១ ស្ថាប័នប្រឆាំងអំពើពុករលួយបានរៀបចំពិធី
ផ្សព្វផ្សាយគំរោងនីតិវិធីនៃការប្រកាសទ្រព្យសម្បត្តិ ដល់មន្ត្រីក្រសួងយុត្តិធម៌ដែលមានការចូលរួមពីចៅក្រម ព្រះអាជ្ញា ព្រះរាជអជ្ញារង ក្រឡាបញ្ជី ដែលសរុបប្រមាណ១០០នាក់។
លោកអ៊ិត រ៉ាឌី អនុរដ្ឋលេខាធិការក្រសួងយុត្តធម៌ បានមានប្រសាសន៍ថា អ្នកដែលត្រូវប្រកាសទ្រព្យសម្បត្តិស្ថិតនៅក្រោមក្រសួងយុត្តធម៌ រួមមានទាំងចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង និងក្រឡាបញ្ជី ប្រមាំ៩០០នាក់ដែលត្រូវធ្វើការប្រកាសទ្រព្យសម្បត្តិ របស់ខ្លួន។ទាក់ទងទៅនឹងកាលបរិច្ឆេទនៃការប្រកាសទ្រព្យសម្បត្តិចំពោះមន្រ្តីក្រសួងយុត្តធម៌ នឹងធ្វើការប្រកាសទ្រព្យសម្បត្តិនេះ លោក អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ អ៊ិត រ៉ាឌី បានប្រាប់អោយដឹងថា នឹងចាប់ផ្តើមប្រកាសទ្រព្យសម្បត្តិនៅក្នុងសប្តាហ៍ទី៣ នៃខែមករា ឆ្នាំ២០១១។
លោកឃាង សេង ប្រធានផែ្នកជំរុញការអនុវត្តច្បាប់នៃអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានអញ្ជើញជាអធិបតីនៅក្នុងពិធីនោះបានលើកឡើងថា រហូតមកដល់ពេលនេះ
យើងបានផ្សព្វផ្សាយគ្រប់ក្រសួងអស់ហើយ ដែលមានជិត៣០ក្រសួង និង២៤ រាជធានី
ខេត្ត ប៉ុន្តែការប្រកាសទ្រព្យសម្បត្តិ លោកអះអាងថា អាចត្រូវរំកិលពេលខ្លះរង់ចាំ
អនុក្រិត្យចេញសិន ពីព្រោះការប្រកាសទ្រព្យសម្បត្តិត្របោះត្រារបស់អង្គភាព។លោក
ឲ្យដឹងដែរថាសម្បត្តិដែលត្រូវប្រកាសរួមមាន អចលនទ្រព្យ ដូចជាដីធ្លីអាគារលំនៅ
ដ្ឋាន យានយន្ត និងគ្រឿងចក្រ ទ្រព្យសម្បត្តិដែលងាយស្រួលដោះដូរជាសាច់ប្រាក់ មានដូចជា គ្រឿងអលង្គការ នាឡិកា ដែលមានតំលៃក្នុងមួយឯកតាចាប់ពី៤លានរៀលឡើងសកម្មផាពអាជិវកម្មពាណិកម្ម។ ការប្រកាសអំពីបំណុល ការប្រកាសអំពីចំណូល។
លោកបានមានប្រសាសន៍ទៀតថា ចំពោះការប្រកាសអំពីប្រាក់ អង្គភាពប្រឆាំងអំពើ ពុករលួយ មិនមានការចាប់បង្ខំអោយប្រកាសពីចំនួនប្រាក់ក្នុង និងក្រៅធនាគារដែល ខ្លួនមាននោះទេ សាម៉ីខ្លួនចង់ប្រកាសក៏ មិនចង់ប្រកាស់ក៏បាន។ លោកបន្តថា រាល់ព័ត៌មាននៃការប្រកាសទ្រព្យសម្បត្តិ អ្នកសរសេរត្រូវតែធានា ថា ទម្រង់ បែបបទ
នោះពិតជាត្រឹមត្រូវពេញលេញ។លោកឃាងសេង បានបញ្ជាក់ថា ការប្រកាសទ្រព្យ
សម្បត្តិលើកទី២ នឹងធ្វើនៅក្នុងឆ្នាំ២០១៣៕
http://www.kampucheathmey.com/local-...-06-53-26.html