(ភ្នំពេញ)៖ តារាសម្តែងស្រីរូបស្រស់ កញ្ញា អាង សូនីតា ថ្មីៗនេះ ត្រូវបានបុរសម្នាក់រិះគន់ លើសកម្មភាពថតផ្សព្វផ្សាយពាណិជ្ជកម្ម ឲ្យក្រុមហ៊ុនប្រេងម៉ាស៊ីន ptt ថា នាងយកសម្រស់ ដើម្បីជាការអូសទាញអតិថិជន ឲ្យក្រុមហ៊ុនប្រេងម៉ាស៊ីន ptt ប្រៀបបីដូចជា នារីខារ៉ាអូខេ។
ការរិះគន់នេះ បានធ្វើឡើងក្រោយពីតារាសម្តែង កញ្ញា អាង សូនីតា បានសរសេរសាបង្ហោះ ភ្ជាប់ជាមួយរូបភាពផ្សព្វផ្សាយ ពាណិជ្ជកម្មរបស់ប្រេងម៉ាស៊ីន ptt ថា ដូរប្រេងម៉ាស៊ីនរបស់លោកអ្នកកំភ្លេច ptt ដែលជាប្រេងម៉ាស៊ីន មានគុណភាពខ្ពស់ នឹងស័កិ្តសមជាមួយយានយន្ត របស់លោកអ្នក។
ទន្ទឹមនឹងការសរសេរបង្ហោះ យ៉ាងដូច្នេះ ស្រាប់តែភ្លាមៗនោះ ស្រាប់តែមាន Acount ហ្វេសប៊ុកមួយមានឈ្មោះថា «ស្រី បិសាច» បានសរសេររិះគន់ទាំងនាង និងក្រុមហ៊ុននោះថា« ខ្ញុំមានអារម្មណ៍ថា គេមើលងាយមនុស្សប្រុស ម៉េចគិតថា ឲ្យតែមានស្រីស្អាតហ្នឹងលក់ដាច់ម៉ង អីធ្វើដូចនៅខារ៉ាអូខេ ប្រេងម៉ាស៊ីនមិនមែន ខារ៉ាអូខេទេ»។
ប៉ុន្តែបន្ទាប់ពីមានការរិះគន់បែបនេះ កញ្ញា អាង សូនីតា ក៏បានប្រតិកម្មឆ្លើយតបវិញថា «មិត្តៗជួយគិតញុំម្នាក់ហ្នឹងរោគចិត្តមែនទេ បាននិយាយដល់ថ្នាក់ហ្នឹង ? តើអ្នកណាមើលងាយ អ្នកណាឲ្យប្រាកដទៅ ? ព្រោះថា ptt អត់សំដៅលើប្រុសឬស្រី ទើបអាចប្រើបានទេ ហេតុអ្វីប្រើភាសាបែបហ្នឹង..?»។
សូមបញ្ជាក់ថា តារាស្រីកញ្ញា អាង សូនីតា កាលពីថ្មីៗនេះ ត្រូវបានក្រុមហ៊ុនប្រេងម៉ាស៊ីន ptt ធ្វើការទំនាក់ទំនង ដើម្បីហៅថតផ្សព្វផ្សាយពាណិជ្ជកម្ម របស់ក្រុមហ៊ុនមួយនេះ ក្នុងគោលបំណងផ្សាយ ឲ្យអតិថិជនងាកមកជ្រើសរើស ប្រើប្រាស់ប្រេងម៉ាស៊ីនមួយនេះ ដើម្បីរក្សាគុណភាពរបស់យានយន្ត។ ប៉ុន្តែក្រោយនាងបង្ហោះរូបភាពនេះ ស្រាប់តែមានការរិះគន់ដូចខាងលើនេះភ្លាមៗតែម្ដង៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង