CamNews

ប្លែកៗ 

ព្រះអាទិត្យបាំងឆ័ត្រចម្លែកនៅប្រទេសចិន

កាលពីថ្ងៃទី 26ខែមិថុនាកន្លងមក ប្រជាជននៅទីក្រុង ChanChun ខេត្តJilin ភាគខាង
ឦសាន​ប្រទេសចិនមានឱកាសបានមើលដោយផ្ទាល់នូវព្រះអាទិត្យបាំងឆ័ត្រដ៏ចម្លែក។

នេះគឺជាបាតុភូតធម្មជាតិមួយ ដែលកម្រកើតឡើងណាស់។

ជាការពិតណាស់ បាតុភូតនេះគឺកើតឡើងដោយសារការឆ្លុះត្រលប់ពន្លឺ ដូចនឹងបាតុភូត
ឥន្ទធនូអញ្ចឹង។ នៅពេលពន្លឺរបស់ព្រះអាទិត្យឆ្លងកាត់តំបន់ខ្យល់អាកាស ទៅជួបនឹង
ចំហាយទឹក ពន្លឺនោះក៏បានកើតឡើងនៅជុំវិញព្រះអាទិត្យ។ ព្រះអាទិត្យបាំងឆ័ត្រនេះ​បានកើតឡើងនៅក្នុងតំបន់បរិយាកាសនៅជុំវិញព្រះអាទិត្យ ដែលមិនមែន​ត្រូវបាន​
បង្កើតឡើងដោយព្រះអាទិត្យនោះទេ។

កាលពីខែមេសាកន្លងមក ប្រជាជននៅទីក្រុង Anchun នៅភាគខាងនីរតីខេត្ត Kuei-chou
ក៏ធ្លាប់បានឃើញបាតុភូតដ៏ចម្លែកនេះដែរ។

បាតុភូតនេះមិនមានជះឥទ្ធិពលអីដល់ដំណាំដាំដុះ ហើយក៏មិនមែន​ជាសញ្ញាព្រមាន​នៃ
មហន្តរាយ​ធម្មជាតិនោះទេ។
ប្រភព៖ CFP
ដោយ៖ មិនា ។

Tags: