ខេត្តពោធិ៍សាត់៖ស្រ្តីម្នាក់បានសម្រេចធ្វើអត្តឃាតសម្លាប់ខ្លួន ឯងចោលកូនតូចៗចំនួន២នាក់ដោយចង.កដោយសារតែ ខឹងប្តីបើកប្រាក់ខែបានហើយ មិនទុកលុយឲ្យចាយ។ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១៦ និង៣០នាទីល្ងាច ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១១ត្រង់ចំណុចផ្ទះស្រ្តីរងគ្រោះស្ថិតក្នុងភូមិអូស្តៅ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។
លោកប៉ិច សុផាន់នាយប៉ុស្តិ៍រដ្ឋបាលផ្ទះព្រៃបានឲ្យដឹងថា ស្រ្តីដែលធ្វើអត្តឃាតដោយខ្លួនឯងនេះឈ្មោះជា សុវណ្ណី អាយុ៣១ឆ្នាំ ។ ករណីនេះក្រោយការពិនិត្យសព និងកន្លែងកើតហេតុយើងសន្និដ្ឋានបានថាស្រ្តីរងគ្រោះគឺពិតជាចងក សម្លាប់ខ្លួនឯងពិតប្រាកដមែន ដោយសារតែនាងខឹងប្តីឈ្មោះជា ណារីន អាយុ៣១ឆ្នាំ មានមុខរបរជាកម្មកររបស់គយ សម្រាប់គយប្រើឲ្យជញ្ជូនទំនិញគេចពន្ធដែលគយចាប់បាន ក្នុងប្រាក់កម្រៃមួយខែបាន ៨ម៉ឺនរៀល
លោកប៉ិច សុផាន់បន្តថាដោយសារតែប្តីធ្វើការពីមួយខែទៅមួយខែមិនដែរឲ្យ លុយប្រាក់សម្រាប់ចិញ្ចឹមកូន២នាក់ ក្នុងបន្ទុកនោះស្រ្តីរងគ្រោះក៏សម្រេចទៅចង.កសម្លាប់ខ្លួននឹង ធ្នឹមផ្ទះកម្ពស់២.៦០ម៉ែត្រស្លាប់តែម្តង។ បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
http://www.kampucheathmey.com/local-...-05-47-39.html