CamNews

តារា 

David Beckham ផ្ញើ​សារ​ជាវី​ដេអូ លើក​ទឹក​ចិត្ត​ដល់​នារី​ជា​អ្នក​គាំ​ទ្រ​ម្នាក់ ខណៈ​ដែល​នាង​មាន​ជំងឺ

(អង់គ្លេស)៖ តារាបាល់ទាត់អង់គ្លេសដ៏ល្បីម្នាក់ គឺលោក David Beckham បានធ្វើឲ្យទស្សនិកជន ភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីលោកបានផ្ញើសារជាវីដេអូ ទៅកាន់នារីអាយុ១៩ឆ្នាំម្នាក់ ជាអ្នកគាំទ្រដែលនាងកំពុងមានជំងឺ គំរាមកំហែងដល់ជីវិត ដោយតារារូបនេះ បានបង្ហាញពីអារម្មណ៍ ចេញពីបេះដូងជូនពរឲ្យនារីវ័យក្មេងម្នាក់នេះ ឆាប់ជាសះស្បើយ ពីជំងឺ និងផ្ញើក្តីស្រលាញ់ចំពោះគេផងដែរ។

នៅក្នុងសារមួយរបស់នារី ឈ្មោះ Chloe Hopkins សរសេរថា នាងចង់ជួបអតីតតារាបាល់ទាត់ Manchester United គឺលោក David Beckham ខ្លាំងណាស់ ព្រោះជីវិតនាងអាចរស់នៅបាន យ៉ាងយូរត្រឹមពីរឆ្នាំទៀតប៉ុណ្ណោះ ទើបដំណឹងនេះ បានឮដល់មិត្តភក្តិគាត់ ហើយគេយករឿងនេះ ទៅប្រាប់ David Beckham ទើបគាត់ឆ្លើយតប ជាសារវីដេអូ ដើម្បីលើកទឹកចិត្តដល់អ្នកគាំទ្រ ដែលផ្តល់ក្តីស្រលាញ់ចំពោះលោក ដោយសរសេរជាភាសាអង់គ្លេសថា «I heard from my friend Chris that you're not very well so I just want to send all of my best wishes and all of my love. I hope you get out of hospital soon and I hope you feel better soon. Lots of love. Bye bye.» ដែលសាររបស់លោក ពិតជាធ្វើឲ្យអ្នកជំងឺមានអារម្មណ៍ ស្ងប់ចិត្តណាស់៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: David Beckham