CamNews

ព័ត៌មានជាតិ 

ព្រះ​តេជ​គុណ ឌូ វណ្ណឌឿន ចេញ​វីដេអូ សុំទោស​ជា​សាធារណៈ ចំពោះ​ទង្វើ​ឡើង​ច្រៀង​លើ​ឆាក​តន្រ្តី ក្នុង​ថ្ងៃ

(ភ្នំពេញ)៖ បន្ទាប់ពីបណ្ដាញសង្គម Facebook បានចែកចាយបន្តនូវ វីដេអូឃ្លីបមួយ បង្ហាញពីព្រះសង្ឃ គឺព្រះ​តេជគុណ ឌូ វណ្ណឌឿន ព្រះមេគណៈខេត្តកំពង់ស្ពឺ បានឡើងលើឆាក ​ចាប់កាន់ក្បាលមេក្រូ ច្រៀងចម្រៀងពីរបទ មានចំណងជើងថា «ពង្សាវតាខ្មែរ និង​ គន់មើលក្នុងសួន» ហើយត្រូវបានមហាជន និងពុទ្ធបរិស័ទ ​ធ្វើការរិះគន់យ៉ាងចាស់ដៃមក នៅពេលនេះ ព្រះតេជគុណ ឌូ វណ្ណឌឿន បានចេញវិដេអូមួយ មានរយៈពេលប្រមាណ​ជាង៩ នាទី ដើម្បីបង្ហាញការសុំទោស ជាសាធារណៈ ចំពោះកំហុសឆ្គងរបស់ព្រះអង្គ ដែលបានធ្វើឡើង ដោយអចេតនា។ ​

ព្រះតេជគុណ បានមានថេរដីកាថា ទង្វើរបស់ព្រះអង្គ​ គឺជាការឆ្គាំឆ្គងមួយ​ ដែលកើតឡើងដោយអចេតនា​ ហើយអ្វីដែលព្រះអង្គហ៊ានធ្វើ គឺហ៊ានទទួលខុសត្រូវ ចំពោះទង្វើរបស់ខ្លួន។ ព្រះអង្គសូម ការអភ័យទោសពីសម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាច្រកម្ពុជា,សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសូមខមាលទោស ជាសាធារណៈ ទៅដល់​ព្រះតេជគុណម្ចាស់គ្រប់ព្រះអង្គ សម្តេចសង្ឃរាជ ​ក៏ដូចជាញា​តញោម ពុទ្ធបរិស័ទ្ធទាំងអស់ ចំពោះទង្វើមិនគប្បី កាលពីថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរកន្លងមក ។

សូមរំឭកថា មកទល់នឹងពេលនេះ អតីតគណៈមេគុណខេត្ត ឌូ វណ្ណឌឿន ត្រូវបានប្រភពព័ត៌មានប្រាប់ឲ្យដឹងថា លោកបានលាលែងពីតំណែង​ពីមេគណៈខេត្តកំពង់ស្ពឺហើយ មកជាភិក្ខុធម្មតាវិញ​ ប៉ុន្តែពុំទាន់មានការបញ្ជាក់ថា មានការចាប់ផ្សឹក​ ឬយ៉ាងណានោះទេ៕





 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


 


Tags: social news local news