CamNews

តារា 

ដល់ក !!!! មួយឈុតពី ព្រីម លីហ្សា តម្លៃជាង១ម៉ឺនដុល្លារ

ថ្ងៃរៀបមង្គលការ VJ រតនា ព្រីម លីហ្សា ស្លៀកមួយឈុតពណ៌ក្រហម អមដោយគ្រឿងអលង្ការក៏ក្រហមដែរ បើសរុបពីតម្លៃ គឺជាង១ម៉ឺនដុល្លារអាមេរិកឯណោះ។ នេះបើតាមការអះអាងពីសាមីខ្លួន។

តួសម្តែងក្នុងបទ “ទឹកលុយសម្លាប់ទឹកចិត្តខ្ញុំ” ថ្លែង៖ ” រ៉ូបក្រហមខាងក្នុងតម្លៃ ៥៨០០ ដុល្លារអូន ម៉ាក Dior នាំចូលពីបារាំង អាវក្រៅ ជិត៤០០ ដុល្លារ ស្បែកជើងជាង១ពាន់ដុល្លារ ចិញ្ចៀនជាង ៦០០ដុល្លារ ក្រវិលជិត ៤០០ដុល្លារ កាបូបជិត ៣០០០ដុល្លារ”។

តារានិយមស្លៀកសំលៀកបំពាក់ Brand រូបនេះ បានឲ្យដឹងទៀតថា បើទោះមានតម្លៃថ្លៃដូច្នេះ ប៉ុន្តែតាមទម្លាប់របស់នាង គឺថាសំលៀកបំពាក់ខ្លះដែលនាងប្រើក្នុងកម្មវិធីមួយរួចហើយ នាងមិនស្លៀកជាលើកទី២ទៀតទេ។

“រាល់កម្មវិធីមួយៗ បើរ៉ូប ខ្ញុំស្លៀកតែម្ដងទេ តែបើអាវក្រៅអាចពីរ បីដងដែរ មិនមែនថាយើងជាអ្នកមានអីអស្ចារ្យទេអូន តែក្នុងនាមជាតារាម្នាក់ ខ្ញុំត្រូវមានអ្វីដែលជាតំណាងផ្ទាល់ខ្លួន។ ហើយរាល់ខោអាវដែលខ្ញុំបានស្លៀកចូលរួមក្នុងកម្មវិធីនីមួយៗ គឺខ្ញុំទុកមកដល់ឥឡូវ មិនបានលក់ ឬចែកចាយឲ្យអ្នកណាទេ”។ លីហ្សា បន្ថែម។

ទាក់ទងនឹងការស្លៀកសំលៀកបំពាក់តែម្ដងក្នុងកម្មវិធីនីមួយៗម្ចាស់ពានអាណាចក្រតារារូបនេះ លើកឡើងថា ប្រាកដជាមានគេរិះគន់ តែនាងប្រាប់ថា ថ្ងៃណាមួយប្រិយមិត្តនឹងបានយល់ថាហេតុអ្វីបានជានាងត្រូវស្លៀកបែបនេះ៕

- អាន ៖ ព្រីម លីហ្សា បង្អួតសម្ភារៈ​ប្រើប្រាស់ សុទ្ធតែ Brand ល្បីៗ





ប្រភព ៖ ហ្វេសប៊ុក


Tags: Prim liza