CamNews

តារា 

តារាពូកែលេង Brand Brand សម្លៀក​​បំពាក់ ព្រីម លីហ្សា បញ្ចេញ​៤​ឈុត​តម្លៃ​រាប់​ម៉ឺន​ដុល្លារ

(ភ្នំពេញ)៖ តារាសម្ដែងល្បី​ឈ្មោះ ព្រោះតែចូលចិត្តលេងម៉ូដសម្លៀកបំពាក់ ​Brand មានតម្លៃថ្លៃមកពីបរទេស កញ្ញា ព្រីម លីហ្សា បន្ទាប់ពីបាត់មុខមួយរយៈធំរួចមក ពេលនេះ នាងបានបង្ហាញខ្លួនឡើងវិញ ក្នុងឈុតសម្លៀកបំពាក់ឈុតថ្មី ដែលមានតម្លៃថ្លៃកប់ពពក ខណៈតារាខ្មែរខ្លះពុំមានវាសនា បានគ្រងសម្លៀកបំពាក់ថ្លៃៗ ដូចជារូបនាងឡើយ ។

ព្រីម លីហ្សា ត្រូវបានគេកត់សម្គាល់ឃើញថា នាងជាតារាខ្មែរមួយដួង ដែលមានឱកាសបង្ហាញវត្តមាន នៅលើឆាកអន្តរជាតិ ញឹកញាប់ជាងគេ ជាពិសេសក្នុងកម្មវិធីបង្ហាញ ម៉ូដសម្លៀកបំពាក់ម៉ាកល្បីៗ ដោយសារតែក្រុមហ៊ុនសម្លៀកបំពាក់បរទេសទាំងនោះ បានអញ្ជើញនាងទៅចូលរួម ជាលក្ខណៈឯកជន និងចូលរួមបង្ហាញជាសាធារណ។

ប្រភពពីក្រុមគ្រួសារ ព្រីម លីហ្សា បានឲ្យដឹងថា ថ្មីៗនេះ នាងបានបង្ហាញឈុតថ្មី ចំនួន៤ ឈុតទៀតហើយ ជាម៉ាកល្បីៗលំដាប់អន្តរជាតិ ក្នុងនោះមានដូចជាម៉ាក Dior, Givenchy និងម៉ាកល្បីៗជាច្រើនទៀត ដោយក្នុងឈុតនីមួយៗ មានតម្លៃរាប់ពាន់ដុល្លារឯណោះ ។

យ៉ាងណាក្ដី ព្រីម លីហ្សា នៅតែទទួលបានការចាប់អារម្មណ៍ រាល់ពេលដែលនាងបញ្ចេញឈុតម៉ាកថ្លៃៗម្ដងៗ ទោះជាសកម្មភាពសិល្បៈរបស់នាង មិនសូវជាលេចធ្លោនៅក្នុងស្រុក ប៉ុន្តែបើនៅក្រៅស្រុកវិញ គឺនាងមមាញឹកខ្លាំង គួរសម ។

ចង់ដឹងថា ឈុតរបស់ ព្រីម លីហ្សា ស្អាតកម្រិតណា សូមទស្សនាទាំងអស់គ្នា៖

ឈុតទី១ ម៉ាក Givenchy

ឈុតទី២,៣និងទី៤ ម៉ាក Dior

 

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Prim liza Star news local news