(ភ្នំពេញ)៖ បន្ទាប់ពីមានសារព័ត៌មាន ក្នុងស្រុកមួយចំនួន បានធ្វើការចុះផ្សាយ ទាក់ទងទៅនឹងសកម្មភាពបង្ហោះរូបថត និងឃ្លីបវីដេអូសិចស៊ី ជាសាធារណៈនៅលើ បណ្តាញសង្គមយក្ស គេសង្កេតឃើញទស្សនិកជនជនជាច្រើន ដែលនិយមលេងបណ្តាញសង្គម ហ្វេសប៊ុក បាននាំគ្នាធ្វើការរិះគន់ ដោយពាក្យអសុរោះ ដោយគិតថា វាជាចេតនាដែលតារាស្រី ព្រីម លីហ្សា ធ្វើឡើងក្នុងគោលបំណង ប្រជែងសម្ញែងបង្អូតសម្រស់ ដើម្បីទទួលបានការចាប់អារម្មណ៍គាំទ្រ និងដណ្តើមយកទីផ្សារល្បីឈ្មោះ លើវិស័យសិល្បៈ តាមរូបភាពសិចស៊ីទាំងនោះ ។
យ៉ាងណាមិញ ក្រោយពីកើតមានរឿងរ៉ាវនេះឡើង បានធ្វើឲ្យតារាស្រីនាង លីហ្សា ដេកក៏មិនស្រណុក ញ៉ាំបាយក៏មិនឆ្ងាញ់ សម្រេចចេញមុខបកស្រាយ តាមរយៈវីដេអូបង្ហោះ នៅលើហ្វេសប៊ុកផ្ទាល់ខ្លួន បញ្ជាក់ប្រាប់ពីការពិតជុំវិញ ការបែកធ្លាយវីដេអូ និងរូបថតសិចស៊ី ស្ទើរគ្រប់សកម្មភាពរបស់នាង ក្នុងអំឡុងមួយរយៈពេលចុងក្រោយនេះថា មានគេលួច Fake Account ព្រោះ Account ឈ្មោះ PrimLyza Official នេះ គឺពុំមែនជារបស់នាងឡើយ។
នៅក្នុងឃ្លីបវីដេអូមួយ ដែលមានរយៈពេលប្រមាណជិត៣នាទី របស់តារាស្រីនិយមប្រើប្រាស់ សម្ភារៈមានតម្លៃថ្លៃៗ កញ្ញា ព្រីម លីហ្សា បាននិយាយបកស្រាយថា« ថ្ងៃនេះខ្ញុំមានអារម្មណ៍ មិនសូវសប្បាយចិត្តសោះ បន្ទាប់ពីបានឃើញការចុះផ្សាយ ព័ត៌មានមួយ ហើយAccount Fake ដែលតែងបង្ហោះ នូវរាល់គ្រប់សកម្មភាពរបស់ខ្ញុំ ទាំងពេលធ្វើការងារ ក៏ដូចជាសកម្មភាពផ្សេងៗ រហូតមានការយល់ច្រឡំ ពីមហាជន »។
ចង់ដឹងថា នៅក្នុងឃ្លីបវីដេអូ តារាស្រីសម្បូរមន្តស្នេហ៍ ព្រីម លីហ្សា បកស្រាយអ្វីខ្លះ ក្នុងរយៈពេលជិត៣នាទីនេះ សូមទស្សនាជាមួយ Khmertalking ទាំងអស់គ្នា៖
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី