CamNews

ព័ត៌មានជាតិ 

អង្គរវត្តកម្ពុជា រកបានប្រាក់ចំណូល ប្រចាំឆ្នាំ៣០លាន ដុល្លារពីការលក់សំបុត្រ

ភ្នំពេញ៖ ប្រាសាទអង្គរវត្ត ដ៏ល្បីល្បាញបំផុត នៃព្រះរាជាណាចក្រកម្ពុជា គឺជាសម្បត្តិបេតិកភណ្ឌ
មួយ របស់ពិភពលោកដែល បានរកប្រាក់ចំណូល  ៣០លានដុល្លារ  ប្រចាំឆ្នាំ  ពីការលក់សំបុត្រ។
នេះបើតាមការអះអាងពីលោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណរដ្ឋមន្ត្រី
សុខ អាន កាលពីថ្ងៃអាទិត្យ ទី០៧ ខែកក្កដា ឆ្នាំ ២០១៣។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួបានដកស្រង់សម្តីលោកសុខ អាន ដែលបានថ្លែងនៅក្នុងពិធីគម្រប់
ខួបទី៥ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ  ទៅក្នុងបញ្ជីសម្បត្តិ បេតិកភណ្ឌពិភពលោករបស់អង្គការ
យូណេស្កូ ថា “ផលទុន សរុប ដែលទទួលបានមកពីការ   លក់សំបុត្រនៅ  ឯប្រាសាទអង្គវត្តនោះ
មានចំនួន ៣០លានដុល្លារ សហរដ្ឋអាមេរិក កាលពីឆ្នាំមុន។”

គួរបញ្ជាក់ផងដែរថា តំបន់អង្គរគឺជាគោលដៅ   ទេសចរណ៍វប្បធម៌ ដ៏ធំជាងគេបង្អស់នៅប្រទេស
កម្ពុជា ដែលភ្ញៀវទេសចរ បរទេស  ត្រូវចំណាយប្រាក់  ២០ដុល្លារអាមេរិក  ក្នុងការចូល   ទស្សនា
ប្រាសាទអង្គរវត្ត  រយៈពេលមួយថ្ងៃ, ៤០ដុល្លារសម្រាប់ រយៈពេលបីថ្ងៃ, និង ៦០ដុល្លារសម្រាប់ធ្វើ
ការទស្សនារយៈពេល មួយសប្តាហ៍។

កាលពីឆ្នាំ២០១២ កន្លងទៅនេះអង្គរវត្តបានទាក់ទាញភ្លៀវទេសចរ អន្តរជាតិប្រមាណ២,០៦លាន
នាក់ ដែលចំនួននេះ បានកើន  ២៨ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ បើតាម របាយការណ៍
ចុងក្រោយ បង្ហាញថា រយៈពេល ៣ខែដើមឆ្នាំ២០១៣ នេះភ្ញៀវទេសចរ អន្តរជាតិបានទៅទស្សនា
អង្គរវត្ត មានចំនួន ៦៩៤.៧០០នាក់ កើនឡើង ៨ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា
កាលពីឆ្នាំទៅ ៕

Photo by DAP-News

ដោយ៖ ដើមអម្ពិល
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News