ថ្មីៗនេះ តារាចម្រៀង Justin bieber មានការមមាញឹកយ៉ាងខ្លាំងក្នុងការរៀបចំមង្គលការជាមួយនិង តារាម៉ូដែល Hailey Baldwin នៅក្នុងទីក្រុងមួយរបស់ប្រទេសកាណាដា ។
យោងទៅតាម TMZ ឲ្យដឹងថា តារាចម្រៀង Justin bieber ប្រញាប់បញ្ចប់ការងារផ្សេងឲ្យឆាប់បំផុត មុននឹងពិធីមង្គលការមកដល់ ។
Justin Bieber ត្រូវបានគេដឹងថា មានដើមកំណើតមកពីប្រទេសកាណាដា ប៉ុន្តែគាត់បានផ្លាស់ទៅរស់នៅ Atlanta សហរដ្ឋអាមេរិច ព្រមទាំងចាប់ផ្តើមធ្វើជាអ្នកចម្រៀងនៅវ័យ ១៣ ឆ្នាំថែមទៀតផង ។ នៅក្នុងនោះផងដែរ មានមនុស្សជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយធ្វើការបញ្ចេញមតិនៅលើ Daily Mail ព្រោះម្ចាស់បទ "Never let you go" រូបនេះកំពុងត្រៀមរៀបចំមង្គលការនៅប្រទេសកាណាដា ប៉ុន្តែបែរជាដាក់ពាក្យស្នើ US citizenship ទៅវិញ ។
ទោះបីជាយ៉ាងណាក៏ដោយចុះ ទាក់ទងជាមួយនិងការរៀបចំមង្គលការ យើងនៅមិនទាន់អាចដឹងច្បាស់នៅឡើយទេថា Hailey Baldwin និង Justin bieber ពិតជាមានគម្រោងរៀបការស្ងាត់ៗ ឬយ៉ាងណានោះទេ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kenh14