(ក្រុងរីយ៉ូ)៖ ក្រុមអត្តពលិករបស់អាមេរិក បានកំពុងនាំមុខគេបណ្តោះអាសន្ន ក្នុងនាមជាប្រទេសឈ្នះមេដាយបាន ២៦ គ្រឿងច្រើនជាងគេ ក្នុងចំណោម ៤៧ប្រទេសដែលឈ្នះមេដាយនៅក្នុងព្រឹត្តិការណ៍ Olympic Games 2016 នៅប្រ ទេសប្រេស៊ីល គីតត្រឹមព្រឹកថ្ងៃពុធ ទី១០ ខែសីហានេះ (ម៉ោងនៅកម្ពុជា)
នេះជាការនាំមុខដាច់របស់អាមេរិក ដែលកំពុងឈ្នះបានមេដាយសរុប ២៦គ្រឿង (មាស៩ ប្រាក់៨ និងសំរឹទ្ធ៩) គ្រា ដែលគូប្រជែងអត្តពលិក ទើបឈ្នះមេដាយបាន១៧គ្រឿងនៅឡើយ រួមមានមេដាយមាស៨ ប្រាក់៣ និងសំរឹទ្ធ៦ និង លេខ៣ អត្តពលិករបស់ប្រទេសហុងគ្រី ឈ្នះមេដាយសរុបបាន៦គ្រឿង មាស៤ ប្រាក់១ និងសំរឹទ្ធ១ នេះបើយោងតាម គេហទំព័រ Rio 2016។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃបើកការប្រកួតតាំងពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ មក ពុំទាន់មានប្រភេទកីឡាណាមួយ បានបញ្ចប់នៅឡើយទេ ពោលគឺកំពុងតែប្រកួតយ៉ាងស្វិតស្វាញនៅលើទីលាន ទាំង២៨ប្រភេទកីឡាក្នុងកម្មវិធីដែលមានរយៈពេល៤ឆ្នាំម្តងនេះ ហើយម្ចាស់ផ្ទះប្រេស៊ីល ទើបតែឈ្នះមេដាយបាន ២គ្រឿងនៅឡើយទេ មាស១ និងប្រាក់១ ដូចគ្នា។
គិតត្រឹមព្រឹកថ្ងៃពុធ ទី១០ ខែសីហានេះ ចំនួនមេដាយសរុប១៧៤គ្រឿង (មាស៥៥ ប្រាក់៥៥ និងសំរឹទ្ធ) បានធ្វើការ បំពាក់ដល់អត្តពលិករួចរាល់ហើយ ដោយអាមេរិក បានកំពុងនាំមុខគេបង្អស់បណ្តោះអាសន្ន គ្រាដែលកម្ពុជា ពុំទាន់ ឈ្នះមេដាយ ១គ្រឿងនៅឡើយ ដោយទើបតែបានបញ្ចប់កីឡាហែលទឹក ផ្នែកបុរស វិញ្ញាហែលចម្ងាយ ១០០ម៉ែត្រសេរី ដោយកីឡាករកម្ពុជា កូនកាត់អាមេរិក ពូ សុវិជ្ជា បានធ្លាក់ទៅហើយនោះ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង