(ភ្នំពេញ)៖ តារាស្រីរូបស្រស់សោភា កញ្ញា សួង សុខារ៉ានីត ថ្លែងប្រាប់ទាំងភ្ញាក់ផ្អើលថា ទោះបីជានាងស្រឡាញ់ ភាពស្រស់ស្អាតខាងក្រៅពិតមែន តែក៏មិនមានន័យសរុបថា នាងគឺជាមនុស្សល្ងង់ ដែលគ្រាន់តែចង់ឲ្យមនុស្សប្រុស យកមកកំសាន្តលេងនោះដែរ។
ជាមួយគ្នានេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាស្រីកញ្ញា សួង សុខារ៉ានីត កាលពីពេលថ្មីៗនេះ បានសរសេរបង្ហោះ ភ្ជាប់ជាមួយរូបថតមួយសន្លឹក ដោយបញ្ជាក់ដូច្នេះថា «ខ្ញុំចង់បានមនុស្សប្រុស ស្រឡាញ់ខ្ញុំដោយស្មោះដូចគ្នា ហើយខ្ញុំក៏មិនមែនល្ងង់ ដល់ថ្នាក់យកមនុស្សប្រុស ដែលគ្រាន់តែទទួលយក តែសំបកក្រៅរបស់ខ្ញុំ ដោយមិនទទួលយកនិស្ស័យពិត របស់ខ្ញុំនោះដែរ យល់?»។
កញ្ញា សួង សុខារ៉ានីត បានបន្តថា «និយាយសរុបទៅ គឺខ្ញុំស្រឡាញ់ភាពស្អាត ដើម្បីសប្បាយចិត្ត និងចង់បំពេញបំណងរបស់ខ្លួនឯង គឺមិនមែនទៅបោកអ្នកណានោះទេ បើគិតគិតពីក្តីបំណងរបស់ខ្ញុំផ្ទាល់ គឺចង់បានមនុស្សប្រុស មាននិស្ស័យល្អ បើសិនជាអាច គឺខ្ញុំត្រូវការទាំងរូបឆោមល្អទៀត គឺរឹតតែល្អ សូមទោសផងណា ព្រោះនេះជាអ្វីដែលខ្ញុំគិត និងចង់បានពិតប្រាកដមែន នេះហើយជាអ្វីដែលអូនប្រាថ្នា!»។
សូមបញ្ជាក់ថា តារាស្រីកញ្ញា សួង សុខារីនីត ក្រោយពីប្រឡូកសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំមកនោះ ឃើញថាទាំងប្រជាប្រិយភាព និងការគាំទ្រ ពីសំណាក់ទស្សនិកជនមកហាក់មានការកើតឡើង ជាលំដាប់។ មិនតែប៉ុណ្ណោះ បច្ចុប្បន្ននាងក៏កំពុងសាងសម្ព័ន្ធស្នេហា ក្រៅជាមួយគូស្នេហ៍ជាជនជាតិកូរ៉េ ដែលសព្វថ្ងៃនេះ បុរសនោះកំពុងរស់នៅបម្រើការងារ ទឹកដីប្រទេសថៃផងដែរ៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង