ព័ត៌មានកំសាន្ត ៖ សម្រាប់អ្នកដែលចូលចិត្តថតរូបនិងស្រលាញ់ ហើយចង់បានផ្ទៃខាងក្រោយ (Background) ស្អាត នៅចាំអីនៅមាត់ទន្លេស្រុកខ្មែរយើង ដើមសាគូរ៉ាកំពុងតែចេញផ្កាយ៉ាងស្រស់ស្អាតតែម្តង ។
ដោយយោងតាមការបង្ហោះតាមរយៈគេហទំព័រ "រដ្ឋបាលរាជធានីភ្នំពេញ" បានបង្ហោះរូបថតជាច្រើនសន្លឹកដោយភ្ជាប់មកជាមួយនិងចំណងជើងថា "ដើមសាគូរ៉ា ចាប់ផ្តើមចេញផ្កានៅតាមមាត់ទន្លេ ពេលព្រឹក និងពេលល្ងាចបន្តិច ប្រាកដជាស្អាតណាស់។"
គួរបញ្ជាក់ ដើមសាគូរ៉ា នេះគឺជាផ្កាដែលតំណាងឲ្យអត្តសញ្ញាតិរបស់ប្រទេសជប៉ុន និងជាផ្កាដែលមានសម្រស់ស្អាត ព្រមទាំងពេញនិយមបំផុតសម្រាប់យុវវ័យទូទៅទាំងប្រុសនិងស្រីដែលចូលចិត្តថតរូប ៕
ដោយ ៖ គន្ធា
ប្រភព ៖ FB