ព័ត៌មានកំសាន្ត ៖ ការតុបតែជារឿងដែលសំខាន់បំផុតសម្រាប់មនុស្សស្រី ដើម្បីឲ្យមើលទៅមានភាព ស្រស់ស្អាតជាងពេលដែលយើងមិនបានតុបតែងអ្វីទាំងអស់ ការតុបតែងមុខអាចធ្វើឲ្យមានរូបរាងប្លែកជាងមុខ ពេលនេះយើងចង់លើកយកការបង្ហាញខ្លួនដោយផ្ទាល់របស់ តារាស្រីមួយរូបដែលបានធ្វើការប្រៀបធៀប មុននឹងក្រោយពេលតុបតែងមុខ ជាពិសេសនៅពេលដែល តារាស្រីទាំងនេះបានគូរ eyeliner នៅលើភ្នែករបស់ពួកគេ ។
នៅក្នុងការបង្ហោះរូបភាពរបស់តារាស្រីទាំងនេះ នៅលើអនឡាញ តាមរយៈគេហទំព័រ Bada បានឲ្យដឹងថា ប្រជាជនបានគត់សម្គាល់ពីសារៈសំខាន់នៃ eyeliner ដោយធ្វើការប្រៀបធៀប រូបភាពមុននឹង ក្រោយពេលតុបតែងមុខ ដែលនៅក្នុងនោះរួមមានដូចជា Jiyeon ពី T-ARA, Eunjung, Nana ពី After School , Narsha ពី Brown Eyed Girls និង Gain, និង Min ពី miss A ។
ខណៈពេលដែលតារាស្រីទាំងនេះ បានធ្វើការតុបតែងមុខ ពួកគេហាក់បីដូចជាមានរូបរាងស្រស់ស្អាត នឹងគួរឲ្យស្រលាញ់ជាមួយនឹង មុខមាត់ដែលល្អឥតខ្ចោះរបស់ពួកគេ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ koreaboo