(ភ្នំពេញ)៖ ភ្នាក់ងារ Fresh News បានរាយការណ៍ពីកន្លែងកើតហេតុឲ្យដឹងថា នៅវេលាម៉ោងប្រមាណជិត៩យប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ មានហេតុការណ៍កើតឡើងមួយ ដោយម្ចាស់រថយន្ត Lexus RX330 មួយគ្រឿង ពាក់ស្លាកលេខ៖ ខ.ម 2-6882 បានបាញ់ប្រហារចំនួន១គ្រាប់ ទៅលើអ្នកជិះម៉ូតូតាមផ្លូវម្នាក់ ខណៈដែលមានគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច។
បន្ទាប់ពីបាញ់ប្រហារទៅលើអ្នកជិះម៉ូតូ (អ្នកជិះម៉ូតូមិនមានរងរបួស) ម្ចាស់រថយន្ត Lexus RX330 បានបើករត់គេច ត្រូវកម្លាំងអាវុធហត្ថក្រុងភ្នំពេញ តាមចាប់បាននៅចំណុចក្បែរផ្សារហេងលី តាមបណ្តោយផ្លូវ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ជនរងគ្រោះឈ្មោះ រៀម ឃួន ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ករណីនេះបង្កឲ្យមានការផ្អើល ប្រជាពលរដ្ឋតាមដងផ្លូវ និងប្រជាពលរដ្ឋរស់នៅតំបន់ក្បែរនោះ៕











ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី