CamNews

តារា 

ចង់ដឹងទេថា តើជិវិតអាពាហ៍ពិពាហ៍របស់លោក សូជីអូ និងអ្នកនាង ម៉ារីម៉ា ក្លាយទៅជាយ៉ាងហើយពេលនេះ?

ព័ត៌មានកំសាន្ត​ ៖ អ្នកទាំងអស់គ្នាប្រហែលជាបានស្គាល់តារាប្រុសស្រីមួយគូនេះរួចទៅហើយ គឺលោក Dingdong Dantes ដែលត្រូវបានប្រជាជន និងក្រុមអ្នកគាំទ្រដល់ទៅរាប់មុឺននាក់ និយមហៅលោកថា សូជីអូ និងភរិយាស្របច្បាប់របស់លោកគឺអ្នកនាង Marian Rivera ដែលនិយមឈ្មោះដែលមានហៅក្រៅថា ម៉ារីម៉ា ។ 

គូស្នេហ៍មួយគូនេះទទួលបានភាពល្បីល្បាយយ៉ាងខ្លាំង ហើយមានមនុស្សរាប់មឺុននាក់ទទួលស្គាល់ពួកគេ ។ លោក Dingdong Dantes​ និងអ្នកស្រី Marian Rivera មិនត្រឹមតែជាគូស្នេហ៍នៅក្នុងការសម្តែងជាលក្ខណៈសាច់រឿងនោះទេ ផ្ទុយទៅវិញអ្នកទាំង ២ ក៍ជាគូស្នេហ៍ដែលផ្អែមល្អែមមួយគូ មិនត្រឹមតែប៉ុណ្ណោះទេ សព្វថ្ងៃនេះប្តីប្រពន្ធមួយគូនេះ ក៍ថែមទាំងមានកូនស្រីម្នាក់ដែលមានឈ្មោះថា Maria Letizia ហើយកូនស្រីរបស់ពួកគេ មានអាយុទើបតែ ៧ ខែតែប៉ុណ្ណោះ​ ។ 




គ្រួសារដ៍មានសុភមង្គលរបស់អ្នកទាំង ៣ ​នាក់នេះ បានធ្វើឲ្យក្រុមអ្នកគាំទ្រជាច្រើននាក់ មានការស្ងើចសរសើរថា មានក្រុមគ្រួសារដែលពោរពេញទៅដោយភាពកក់ក្តៅ​ និងពេញលេញបូរិបូរណ៍តែម្តង ។ 

គួរបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា ប្តីប្រពន្ធមួយគូនេះ មិនត្រឹមតែទទួលបានជោគជ័យនៅក្នុងរឿងជិវិតអាពាហ៍ពិពាហ៍នោះទេ ពួកគេថែមទាំងទទួលបាននូវភាពជោគជ័យទាំង​នៅក្នុង​ជីវិត​ការងារ ថែមទៀតផង ៕









ដោយ​ ៖ គន្ធា


ប្រភព ៖ Dingdong Dantes