CamNews

តារា 

ពាក្យ"Chum reap suor Cambodia!" នៅលើ Facebook របស់នាង Marian ធ្វើឲ្យរំជួលចិត្ត យុវវ័យកម្ពុជា

កាលពីជាងមួយម៉ោងមុននេះ (ម៉ោង១២ ថ្ងៃត្រង់ ទី២៧ ខែឧសភា) ប្រិយមិត្តអ្នកគាំទ្រ កម្ពុជា
ដែលបានចុច "LIKE" គណនីហ្វេសប៊ុករបស់តារាភាពយន្តស្រីហ្វីលីពីន ដ៏មានប្រជាប្រិយភាព
នៅហ្វីលីពីន ក៏ដូចជានៅប្រទេសកម្ពុជាយើងដែរនោះ គឺនាង Marian Rivera ឬនាង "ទេពមច្ឆា"
បានមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង លាយឡំនឹងភាពរំភើប នៅពេលដែលបានឃើញ Status ក្នុង
គណនីហ្វេសប៊ុករបស់នាងនូវពាក្យមួយឃ្លាសរសេរថាៈ "Chum reap suor Cambodia! Ter
Nak Sok Sabay Chea Te?
( ជំរាបសួរ កម្ពុជា! តើអ្នកសុខសប្បាយជាទេ?) ដែលបានបញ្ចប់
ដោយរូបបេះដូង (បញ្ជាក់ពីក្តីស្រលាញ់) អមជាមួយរូបភាពមួយសន្លឺកដែលបានសើចញញឹម
យ៉ាងស្រស់ស្អាត គយគន់ មិនចេះជិនណាយ របស់នាង។

ពាក្យសំដីជាភាសាខ្មែរ មួយឃ្លានេះ បានធ្វើប្រិយមិត្តកម្ពុជា ជាពិសេសយុវវ័យ ដែលបានគាំទ្រ
ការសម្តែងរបស់នាង មានភាពសប្បាយចិត្ត និងរំភើបយ៉ាងខ្លាំង ហើយបានឆ្លើយតប (Comment)
ជាច្រើនទៅនាងវិញ បង្ហាញពីភាពសប្បាយរីករាយ និងស្រលាញ់រាប់អាន គាំទ្ររូបនាង យ៉ាងកក់
ក្តៅជាទីបំផុត។

គួរបញ្ជាក់ផងដែរថា នាង Marian Rivera គឺជាតារាភាពយន្តស្រី ដ៏ល្បី និងពេញនិយមមួយរូប
នៅក្នុងប្រទេសហ្វីលីពីន ក៏ដូចជានៅប្រទេសកម្ពុជាយើងផងដែរ ក្នុងពេលបច្ចុប្បន្ននេះ។ រាល់
ខ្សែភាពយន្ត ដែលមានរូបនាងសម្តែង ដែលបាន និងកំពុងចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ ក្នុង
ប្រទេសកម្ពុជា សុទ្ធតែទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់ប្រជាជនកម្ពុជា ជាពិសេស
មិត្តៗយុវវ័យតែម្តង៕

ដោយ៖ សិលា
រូបភាព៖ ហ្វេសប៊ុក


Tags: cambodian youth surprice marian rivera entertainment star