ហ្វីលីពីន៖ មិនដល់មួយខែទៀតទេ តារាស្រីរូបស្រស់នាង Marian Rivera (ដេស៊ីប៊ែល) នឹងសម្រាលកូន ។ តែយ៉ាងនេះក្តី ម្តាយកំពូលសម្រស់វ័យ៣១ឆ្នាំរូបនេះ នៅតែបង្ហាញឲ្យគ្រប់គ្នាបានឃើញ ពីភាពស្រស់ស្អាត មុនពេលផ្ទៃពោះនោះរាបស្មើទៅវិញ។
តារាស្រីកំពូលសម្រស់ ហ្វីលីពីននាង Marian Rivera បានបង្ហោះរូបភាព និងវីដេអូរបស់នាង ក្នុងពេលថតឲ្យទស្សនាលេខថ្មី សម្រាប់ខែវិច្ឆិកា កាលពីថ្ងៃទី៣០កន្លងទៅនៅក្នុងស្ទូដីយូមួយជាមួយឈុតប៊ីគីនីខ្មៅ ដ៏សិចស៊ី ហើយមើលទៅ នាងនៅតែស្រស់ស្អាត ជាមួយនឹងស្ទីលប្លែកៗពីគ្នា ។
គូស្នេហាតារានាង Marian Rivera និងស្វាមី Dingdong កំពុងរង់ចាំទទួលកូនស្រីដំបូង ដែលនិងសម្រាលនៅខែក្រោយនេះ និងបានដាក់ឈ្មោះជាស្រេចថា Letizia ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល