CamNews

ព័ត៌មានអន្តរជាតិ 

ចៅក្រមញ៉ូវហ្ស៊ីលែន កាត់ទោសបុរសអូស្រ្ដាលីម្នាក់ ដាក់គុកមួយជីវិត ព្រោះតែ.......

នៅថ្ងៃព្រហស្បិ៍នេះ តុលាការញ៉ូវហ្ស៊ីលែន បានកាត់ទោសបុរសម្នាក់ ដែលសម្លាប់បរិស័ទកាន់សាសនាកាតូលីកចំនួន ៥១ នាក់ នៅក្នុងការបាញ់ប្រហារដ៏ប្រល័យមួយនៅញ៉ូវហ្ស៊ីលែន ឱ្យជាប់គុកមួយជីវិតដោយគ្មានលក្ខខណ្ឌដោះលែង ដែលនេះ គឺជាការផ្តន្ទាទោសលើកដំបូង  ដែលបានអនុវត្ដ នៅក្នុងប្រទេសនេះ ។

  suspect_pic_description

 ទណ្ឌិតឈ្មោះ Brenton Tarrant អាយុ២៩ ឆ្នាំ សញ្ជាតិអូស្រ្ដាលី បានសារភាពចំពោះបទចោទប្រកាន់មនុស្សឃាតចំនួន ៥១ នាក់ បទចោទប្រកាន់ប៉ុនប៉ងសម្លាប់មនុស្ស ៤០ នាក់ និងបទចោទប្រកាន់អំពីការប្រព្រឹត្ដអំពើភេរវកម្ម អំឡុងការបាញ់ប្រហារទាំងកម្រោល ឆ្នាំ ២០១៩ នៅវិហារកាតូលីកចំនួនពីរ ដែលឃាតករូបនេះ បាន Live ផ្ទាល់ នៅលើហ្វេសប៊ុក ។

 ចៅក្រមតុលាការជាន់ខ្ពស់លោក Cameron Mander បានមានប្រសាសន៍ នៅក្នុងវិហារកាតូលីកថា៖ “ទង្វើរបស់ទណ្ឌិតរូបនេះ ពុំមានពាក្យនឹងថ្លែងឱ្យស័ក្ដិសមនោះឡើយ”។

 លោកចៅក្រម Mander បានមានប្រសាសន៍នៅអំឡុងពេលប្រកាសទោសថា៖ “ ឧក្រិដ្ឋកម្មរបស់អ្នក ពិតជាសាហាវខ្លាំងណាស់ បើទោះជាដាក់គុកអ្នករហូតដល់ស្លាប់ ក៏វាមិនធួនល្មមនឹងកំណត់ទណ្ឌកម្ម និងការផ្តន្ទាទោសដែរ” ។

លោកចៅក្រមរូបនេះបន្ថែមថា៖ “ តាមដែលខ្ញុំអាចមើលឃើញ អ្នកគ្មានការអាណិតអាសូរទាល់តែសោះ ចំពោះជនរងគ្រោះ ដែលអ្នកបានសម្លាប់ “ ៕

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ channelnewsasia