CamNews

ភាពយន្ត 

Shazam ជាវីរបុរសថ្មីរបស់ DCEU ដែលនឹងធ្វើអោយអ្នកទស្សនាលង់ស្រលាញ់

កំសាន្ត ៖ កាលពីប៉ុន្មានខែមុននេះផលិតកម្ម Warner Bros. បានបញ្ចេញនូវឈុត Trailer ដែលបាននែនាំអោយទស្សនិកជនជាច្រើនស្គាល់នូវវីរបុរស Shazam។ ក្រោយពីការនែនាំនេះរួចមកមានប្រិយមមិត្តរបស់រឿង Comics ជាច្រើនមានភាពយន្តញាប់ញ័តចង់ទស្សនានូចខ្សែភាពយន្ត Shazam! ព្រោះពួគគេដឹងថា Shazam គឺជាតួអង្គមួយរបស់ DC ដែលពោពេញទៅដោយភាពរីករាយ។


ពីអ្នកគាំទ្រអស់មួយជីវិតរបស់វីរបុរសក្លាយជាវីរបុរសខ្លួនឯ ដោយភ្លាមៗមានមហាអំណាចដើម្បីប្រយុទ្ធនឹងអំពើអាក្រក់ដើម្បីធ្វើអ្វីដែលមនុស្សធម្មតាមិនអាចធ្វើបាន។ "Shazam!" គឺនិយាយអំពីគ្រួសារចិញ្ចឹមរបស់ Billy Batson (សម្ដែងដោយ Asher Angel) ដែលជាក្មេងកំព្រាម្នាក់ដែលពូកែក្នុងការបង្កររឿង ដែលគេរករឿងសូម្បីប៉ូលីសនៅតំបន់របស់គេ ថ្ងៃមួយគេត្រូវបានទទួលនូវ Super Power ពី វីរបុរសម្នាក់ដែលមានវ័យចំណាស់ ស្រប់ពេលដែលគេទើបតែទទួលស្វាគមន៍ក្នុងផ្ទះចិញ្ចឹមរបស់ Rosa (សម្ដែងដោយ Marta Milans) និង Victor (សម្ដែងដោយ Cooper Andrews) ដែលមានក្រុមគ្រួសារបណ្តោះអាសន្នរបស់ពួកគេ ។ Billy ចែករំលែកបន្ទប់ជាមួយលោក Freddy (Jack Dylan Glazer) ដែលជាអ្នកគាំទ្រដ៏ខ្លាំងក្លាហើយថែមទាំងមានសំលៀកបំពាក់ Superman និង Batman ផងដែរ។ ទោះយ៉ាងណាក្តីស្រឡាញ់នៅជុំវិញគាត់ គោលដៅដ៏ធំបំផុតរបស់ Billy គឺរត់ចេញដើម្បីស្វែងរកម្តាយបង្កើតរបស់ខ្លួន ដែលបានបោះបង់ចោលតាំងពីគេអាយុប៉ុន្មានឆ្នាំ ។ ការលាយបញ្ចូលការឈឺចាប់របស់លោក Billy ជាមួយនឹងភាពកក់ក្តៅនៃផ្ទះថ្មីរបស់គាត់ ធ្វើអោយខ្សែភាពយន្ត "Shazam!" បង្កើតសារដ៏ផ្អែមល្ហែមអំពីរបៀបដែលអ្នកជ្រើសរើសគ្រួសារដែលនៅជុំវិញអ្នក។ 


ក្រោយពីដើរតាមនូវខ្សែភាពយន្ត ​DC ដែមានភាពអាប់អួរពីមុនៗរួចមក អ្នកដឹកនាំរឿងលោក David F.Sandburg បានសម្រេចចិត្តដឹកនាំខ្សែភាពយន្ត Shazam! ដែលមានភាពរីករាយនិងត្រជាក់ភ្នែក។ Shazam! គឺជាខ្សែភាពយន្តបែបគ្រួសារដែមបានបង្កប់នូវសំណើច និងក្តីស្រលាញ់ជាច្រើនចូលទៅក្នុងសាច់រឿងមួយនេះ។ ចឹងដឹងថាតើ វីរបុរសថ្មីរបស់ DC មួយនេះខ្លាំងកំរិតណា៎នោះ សូមកុំភ្លេចទស្សនាខ្សែភាពយន្តរឿង Shazam នៅរោងភាពយន្តនាថ្ងៃទី០៥ ខែមេសានេះ។


ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕



ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited 


Tags: Movie Article