CamNews

តារា 

តារា​ហូ​លី​វូត​ពីរ​ដួង គឺ​លោក Brad Pitt និង​នាង Paris Hilton ជាប់​បម្រាម​មិន​ឲ្យ​ចូល​លេង​ល្បែង នៅ

(អាមេរិក)៖ ស្ទើរតែមិនគួរឲ្យជឿសោះថា តារាល្បីឈ្មោះ ជាច្រើនរូបបានជាប់ឈ្មោះ អាស្រូវក្នុងរឿងលេងល្បែង ស៊ីសង ហើយត្រូវបាន​កាស៊ីណូមួយចំនួន ចេញបម្រាមមិនឲ្យចូល ទៅកាន់ទីនោះទៀតផង។

ប្រភពព័ត៌មានមួយ បានផ្សាយថា ក្នុងចំណោមតារាប្រុសស្រី១៦នាក់ ដែលត្រូវបានគេហាម មិនឲ្យចូលលេងល្បែង ក្នុងកាស៊ីណូខ្លះនោះ ក៏មានតារាប្រុសស្រី ដ៏ល្បីពីររូបដែលទស្សនិកជន ភាគច្រើនសុទ្ធតែស្គាល់ ពួកគេច្បាស់ហើយ គឺតារាប្រុសហូលីវូត លោក Brad Pitt និង តារាចម្រៀងស្រី នាង Paris Hilton ។

Paris Hilton ធ្លាប់ជាប់ឈ្មោះថា ប្រើប្រាស់ថ្នាំខុសច្បាប់ ពេលចូលទៅលេងល្បែង ក្នុងកាស៊ីណូមួយនៅរដ្ឋ Las Vegas ។ ក្រោយមក ក៏ត្រូវគេហាមមិនឲ្យទៅកាន់ ទីនោះទៀត ចំណែកលោក Brad Pitt វិញក៏ធ្លាប់ត្រូវបាន កាស៊ីណូនៅប្រទេសចិន ហាមមិនឲ្យចូលលេងផងដែរ បន្ទាប់ពីលោកសម្តែងខ្សែភាពយន្តរឿង Seven Years in Tibet នៅទីនោះរួចមក៕


ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Brad Pitt Paris Hilton