ភ្នំពេញ៖ តារាចម្រៀងស្រីសម្បូរបទចម្រៀង កញ្ញ សួស វីហ្សា ទើបតែបង្ហាញមុខ ក្នុងថ្ងៃទី៣នៃពិធីបុណ្យអុំទូក អកអំបុក នឹង សំពះព្រះខែ កន្លងទៅនេះ ។ វត្តមាន វីហ្សសា មិនមែនច្រៀងតែទូរទស្សន៍មួយប៉ុស្ដិ៍ទេ នាងហ៊ានហក់ច្រៀង ដល់ទៅពីរប៉ុស្ដិ៍ទូរទស្សន៍ គឹ បាយ័ន និង ហង្សមាស ។
វត្តមាននាង ជាមួយស្ទីលក្នុងការតុបតែងខ្លួន បានស្អាតល្អណាស់ គ្រាន់តែមិនខ្លាំង ដូចតារាចម្រៀងផ្សេងទៀត តែនាងបានបង្ហើរ សំនៀងដ៏ពិរោះ ក្រអួនក្រអៅចំនួនពីរបទ នៅស្ថានីយ៍ទូរទស្សន៍បាយ័ន មានបទស្លូមួយបទ និង ញាក់មួយបទ ក្រោយមកនាងក៏រត់ មកទូរទស្សន៍ហង្សមាស ទាំងត្រហេបត្រហប ព្រោះឆាកទាំងពីរនេះឆ្ងាយគ្នាណាស់។ នាងគ្មានពេលផ្លាស់សំលៀកបំពាក់ ជារឿងត្រឹមត្រូវតែ នាងមិនផ្លាស់ប្ដូរ សម្បូតែបទចម្រៀងដែលនាង ច្រៀងនៅបាយ័នទាំងពីរបទទេ គឺយកមកច្រៀងនៅហង្សមាស ម្ដងទៀតដូចគ្នា។
មហាជនបាននិយាយថា «ចុះស៊ីលុយអីឆ្ងាញ់ម្ល៉េះ បទដដែល ខោអាវដដែល បានជិត៣០០០ដុល្លារ»។
ទស្សនារូបភាព សួស វីហ្សា ខោអាវដដែល បទដដែលមែនអត់ទាំង២ប៉ុស្តិ៍៖
ផ្ដល់សិទ្ធិដោយ៖ looking today