កាលពីពេលថ្មីៗនេះ នៅលើទំព័រសង្គមនានា មានលេចចេញនូវរូបសិចស៊ីរបស់ Miley Cyrus ដែលកំពុងហាត់យ៉ូហ្គា នៅលើឆ្នេរសមុទ្រCosta Rica ប្រកបដោយភាពទាក់ទាញ។
សកម្មភាពនៃការព្យាយាមហាត់ប្រាណរបស់ Miley Cyrus ត្រូវបានគេមើលឃើញថា ជាវិធីល្អមួយ ជួយឱ្យនាងមានរូបរាងស្រឡូន និងមានស្ដង់ដាដូចបច្ចុប្បន្ន។
តំបន់ឆ្នេរ Costa Rica ហាក់ដូចជាមានសភាព "ក្ដៅ" ឡើង ដោយសារតែមានវត្តមានរបស់ Miley Cyrus បង្ហាញភាពសិចស៊ី ក្នុងឈុតហែលទឹក ដ៏ទាញទាញ ជាពិសេស នៅពេល Miley Cyrus បង្ហាញខ្លួនតែឯង នៅលើឆ្នេរខ្សាច់លឿងឆ្អៅ។
ខណៈដែលអនាគតភរិយាកំពុងតែហាត់ប្រាណតែឯង Liam Hemsworth រួមជាមួយបងប្រុស Chris Hemsworth បាននាំគ្នាជិះស្គីលើរលកទឹកយ៉ាងសប្បាយ។
ដោយ ៖ សីហា
ប្រភព ៖ k14