CamNews

តារា 

សង្សាររបស់ Miley Cyrus លោក Jesse Helt ជាជនអនាថា បានចូលទៅប្រគល់ខ្លួនឲប៉ូលីស (មានវីដេអូ)

អាជ្ញាធរដែនដីបាននិយាយថា៖ បុរស គ្មានផ្ទះសំបែងម្នាក់ ដែលបានចួលរួមក្នុងកម្មវិធី MTV Video Music Awards ជាមួយ Miley Cyrus បានប្រគល់ខ្លួនឲប៉ូលីស។









ការផ្សាយ VMA កាលពី ថ្ងៃអាទិត្យ Jesse Helt អាយុ​២២​ឆ្នាំ បានទាក់ទាញឆាក ទាំងមូល នៅពេលដែល គាត់បានឡើងទៅទទួលពានរង្វាន់វីដេអូប្រចាំឆ្នាំតំណាង ឲ Miley Cyrus។ គាត់បាននិយាយថា៖ គាត់ឡើងមកទទួលពានរង្វាន់នេះ តំណាងឲ យុវវ័យដែលបានរត់ចេញពីផ្ទះ រឺគ្មានផ្ទះសំបែង ចំនួន ១,៦លាននាក់ នៅក្នុង សហរដ្ឋអាមេរិក ដែលកំពុងអត់ឃ្លាន និងភ័យខ្លាចក្នុងការជីវិតរស់នៅ នាពេល បច្ចុប្បន្ន ហើយគាត់យល់ដឹងពីរឿងនេះ ដោយសារគាត់ក៏ជាមនុស្សម្នាក់ ក្នុងចំណោមនោះដែរ។

មិនយូរប៉ុន្មានក្រោយការបង្ហាញខ្លួនរបស់គាត់ អាជ្ញាធរ Oregon បាននិយាយថា៖ កាលពី ខែវិច្ឆិកា ឆ្នាំ២០១១ យើងបានចេញ ដីកាចាប់ខ្លួនគាត់ បន្ទាប់ពី គាត់បានប្រព្រឹត្តខុស​នឹងការដោះលែងដែលមានលក្ខខណ្ឌមុន ពេលកំណត់ត្រូវដោះលែង ដោយពាក់ព័ន្ធ នឹងបទឧក្រិដ្ឋរំលោភលើសេចក្តី ទុកចិត្ត។ Helt បានធំ លូតលាស់នៅឯភាគពាយព្យនៃរដ្ឋ Oregon ជាកន្លែងដែលម្តាយរបស់គាត់កំពុងរស់នៅ។

បើតាមប្រធានសហគមន៏កែប្រែ នៃរដ្ឋ Oregon លោក Martin Silbernagel បានឲដឹងថា៖ Helt បានចូលទៅប្រគល់ខ្លួនឲប៉ូលីសកាលពីយប់ ថ្ងៃព្រហស្បតិ៏ ដោយបានបង់ប្រាក់ធានា​ចំនួន ២,៥០០ ដុល្លាសហរដ្ឋអាមេរិក ហើយក៏ បានចាកចេញទៅ។ កាលពីឆ្នាំ ២០១០ Helt ត្រូវបានចាប់ខ្លួន ក្នុងអំពើលបចូលលួច និងត្រូវបានចោទប្រកាន់ទៅលើ បទបង្កររបួសស្នាម និងការរំលោភលើផ្លូវច្បាប់។ អាជ្ញាធរ បាននិយយថា៖ ទោសលបចូលលួច ត្រូវបានច្រានចោល ប៉ុន្តែគាត់ត្រូវបាន កាត់ទោស ពីបទបង្កររបួសស្នាម និងការរំលោភច្បាប់។

 


អាន៖ សង្សាររបស់ Miley Cyrus ជាមនុស្សគ្មានផ្ទះសំបែង ត្រូវបានប៉ូលីសកំពុងតាមចាប់ខ្លួន

 


ប្រែសំរួលដោយ៖  មុនី
ប្រភព៖  cnn 


Tags: Miley Cyrus Jesse Helt