បន្ទាប់ពីព្យុះនៃការរិះគន់ ដោយសារតែការសំដែង មិនសមគួរនៅលើឆាកតន្រ្តី MTV VMAs
អស់រយៈពេលមួយខែរួចមក ឥលូវនេះ តារាចំរៀងវ័យក្មេង Miley Cyrus បានចេញមុខមក
លើឆាកតន្ត្រីនិងកម្មវិធីទូរទស្សន៍ សារជាថ្មីម្តងទៀតហើយ ។
ជាមួយនិងបទល្បីរបស់នាង " We Can't Stop " ទទួលបានការពេញនិយមជាច្រើន ធ្វើអោយ
កម្មវិធី Saturday Night Live អញ្ជើញនាងអោយទៅចូលរួមសំដែង ។ ក្នុងកមុ្មវិធីយើងក៏បាន
ឃើញវីដេអូចំរៀងថ្មីផងដែរ ដែលមានចំណងជើងថា " We Did Stop " ដែលយកលំនាំពីបទ
" We Can't Stop " របស់នាង ។ មិនត្រឹមតែប៉ុណ្ណបទនេះ ក៏ច្រៀងលេបខាយ បែបកំប្លែងអំពី
ការបិទសភានៅអាមេរិចផងដែរ ។
ជាមួយគ្នានោះដែរ នាងក៏បានសំដែងបទថ្មីរបស់នាងចំនួន ២ បទផងដែរជាលក្ខណៈ Acoustic
ដែលធ្វើអោយទស្សនិកជន គាំទ្រយ៉ាងច្រើន ។ ដូចនេះហើយអញ្ជើញទៅទស្សនា ខាងក្រោម
នេះ ៕
ដោយ ៖ លីលី
ប្រភព ៖ k14