(អាហ្សង់ទីន)៖ ស្ត្រីម្នាក់រស់នៅប្រទេសអាហ្សង់ទីន មានការតក់ស្លុតជាខ្លាំង បន្ទាប់ពីនាងប្រទះឃើញ ស្រោមអនាម័យ ដែលបានប្រើរួចមួយ នៅក្នុងកញ្ចប់ហតដក ដែលបាន ទិញមកពីផ្សារទំនើបមួយកន្លែង នៅក្បែរផ្ទះ។
Ana Josefina Mender បានថតរូបស្រោមអនាម័យ ដែលកប់ក្នុងកញ្ចប់ហតដកនោះ បង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ដោយនិយាយថា នេះជាលើកដំបូងហើយ ដែលខ្លួនជួបរឿងបែបនេះ ព្រោះតាំងពីនាងធ្លាប់ទិញហតដក បរិភោគមក មិនដែលឃើញមានស្រោមអនាម័យ នៅក្នុងកញ្ចប់ហតដកឡើយ។
តាំងពីកើតរឿងនេះមក Ana ស្បថថា លែងទៅទិញអ្វីមួយបរិភោគ នៅឯផ្សារទំនើប Lugue តទៅទៀតហើយ ព្រោះតែវាគួរឲ្យរអើមណាស់ ដែលមានស្រោមអនាម័យប្រើរួច បង្កប់ក្នុងអាហារបែបនេះ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង