មនុស្សយើង សុទ្ធតែមានចំណង់ចំណូលចិត្ដផ្សេងៗគ្នា ម្នាក់ចូលចិត្ដបែបនេះ ម្នាក់ទៀតចូលចិត្ដបែបនោះ ។ ជាក់ស្ដែងតារាប្រុសស្រីមួយចំនួនដូចជាញ្ញា Bua Nalinthip លោក Pon Nawasch និងលោក Krating Khunnarong បាននិយាយបង្ហើបប្រាប់ពីប្រភេទខ្សែភាពយន្ដភាគ ដែលពួកគេចង់សម្ដែង ។
នៅក្នុងកម្មវិធីផ្សាយផ្ទាល់ ‘3 Zaap’ កញ្ញា Bua Nalinthip បានបង្ហើបឱ្យដឹងថា នាងពុំធ្លាប់សម្ដែងខ្សែភាពយន្ដបែបប្រវត្ដិសាស្រ្ដ និងប្រពៃណីបុរាណនោះទេ។ នាងមានអារម្មណ៍ថា ខ្សែភាពយន្ដបែបនេះ ពិតជាពិបាក ប្រសិនបើនាងបានសម្ដែង ។
ទន្ទឹមនឹងគ្នានេះ លោក Pon Nawasch និយាយថា លោកមិនធ្លាប់សម្ដែងជាតួអង្គកូនភ្លោះឡើយ ។ ហេតុដូច្នេះ លោកចង់សម្ដែងជាតួអង្គបែបនេះ ។
លោក Krating Khunnarong សារភាពថា លោកប្រាថ្នាចង់សម្ដែង នៅក្នុងខ្សែភាពយន្ដភាគបែបមនោសញ្ចេតនា ។ លោកបន្ថែមថា លោកពុំសូវដឹងពីរឿងរ៉ាវស្នេហាទេ ។ ហេតុដូច្នេះ លោកអាចរៀនពីការសម្ដែង នៅពេលលោកថត ខ្សែភាពយន្ដបែបនេះ ។ នៅក្នុងកម្មវិធីផ្សាយបន្ដផ្ទាល់ខាងលើ លោកបានសាកសម្ដែងក្នុងឈុតឆាករ៉ូមែនទិក ជាមួយនឹងពិធីការិនី Chompoo Araya ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Thaiupdates