CamNews

ព័ត៌មានជាតិ 

រថយន្តហំាមើ បើកបុកម៉ូតូ ពីរគ្រឿង បណ្តាលឲ្យរបួសធ្ងន់ ស្រាល៤នាក់ (មានវីដេអូ)

ភ្នំពេញ៖ គ្រោះថ្នាក់ ចរាចរណ៍មួយ បានបង្កឡើងដោយ រថយន្តហំាមើ បើកបុកម៉ូតូ ចំនួនពីរគ្រឿង បណ្តាលឲ្យមនុស្ស៤នាក់បានរងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង ២២និង២០នាទីយប់ ថ្ងៃទី៩
ខែសីហា ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ៩០ ក្នុងសង្កាត់ស្រះចក ខណ្ឌ
ដូនពេញ ។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តហំាមើ មួយគ្រឿង ពណ៌ខ្មៅ ពាក់
ស្លាកលេខ ភ្នំពេញ 2R-5407 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង ធ្វើដំណើរតាម
បណ្តោយផ្លូវព្រះស៊ីសុវត្ថិ ខណៈរថយន្តបត់ឆ្វេង បម្រុងចូលផ្លូវលេខ៩០ ក៏ជ្រុលបុកម៉ូតូសេ១២៥
មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1B-7462 ហើយបន្តបុកមួយគ្រឿងទៀត ម៉ាកសេ
១២៥ ដូចគ្នាពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1M-1061 ដែលបើកបរក្នុងទិសដៅពីជើងទៅត្បូង
បញ្ច្រាសទិសគ្នា បណ្តាលឲ្យម្ចាស់ម៉ូតូទាំងពីរគ្រឿង ដែលមានគ្នាទាំងអស់ចំនួន៤នាក់ ។

នគរបាលខណ្ឌដូនពេញ មិនទាន់បញ្ជាក់ អត្តសញ្ញាណ ជនរងគ្រោះ និងអ្នកបើកបររថយន្ត បង្កក្នុង
ហេតុការណ៍ខាងលើនេះ នៅឡើយទេ ដោយសារជនរងគ្រោះ ត្រូវបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ
ចំណែកអ្នកបើកបរ រថយន្ត ត្រូវបានបញ្ជូន ទៅកាន់ការិយាល័យ ចរាចរណ៍ជើកគោក ដើម្បីភាគីទាំង
សងខាងចូលខ្លួនធ្ចើការដោះស្រាយគ្នា ជាក្រោយ ៕


Photo by LookingTODAY

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social hummer phnom penhព័ត៌មានជាតិ