ហ្វីលីពីន៖ តាមការអោយដឹងពីប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ជាតិ ប្រទេសហ្វីលីពីន បានអោយ
ដឹងថា កាលពីចុងសប្ដាហ៍កន្លងទៅនេះ មានគួស្នេហ៍មួយគួ បានរៀបអាពាហ៍ពិពាហ៍ ក្នុងស្ថាន-
ភាពមួយគួអោយអាណិតបំផុត។ ពោលគឺថា ពួកគេបានបានរៀបការក្នុងពេលមានវិបត្តទឹកជំនន់
ដ៏ធ្ងន់ធ្ងរបំផុត។
តាមប្រភពខាងលើបានអោយដឹងថា លោក Ramoncito Campo និងនាង Hernelie Ruazol
បានព្រមរៀបការជាមួយគ្នា ក្នុងវិហារសាសនា Christ មួយកាលពីថ្ងៃ សុក្រនេះ ដែលក្នុង
ស្ថានភាពមួយ មានទឹកជំនន់ដ៏ខ្លាំងក្លាបំផុត។ អាពាហ៍ពិពាហ៍ពួកគេទាំងពីរនាក់ ត្រូវបាន
គេចាត់ទុកថា ជាអាពាហ៍ពិពាហ៍ដ៏អស្ចារ្យបំផុត ក្នុងប្រត្ដិសាស្ដ្រហ្វីលីពីន។
គួស្នេហ៍ទាំងពីរនាក់បាននិយាយថា ពួកគេពិតជាសប្បាយចិត្ដយ៉ាងខ្លាំង ទោះបីជាគេរៀប
ការក្នុងស្ថានភាពបែបនេះក៏ដោយ។ ពួកគេបានសន្យាថា ពួកគេនឹងស្រាឡាញ់គ្នារហូត ដល់
ចាស់ស្លាប់រៀងៗខ្លួន៕
ដោយ៖ នារី
ប្រភព៖ dailymail