(ភ្នំពេញ)៖ មន្រ្តីនគរបាលជាន់ខ្ពស់ បានឱ្យដឹងថា នៅវេលាម៉ោងជិត ៩៖០០នាទីយប់ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៤នេះ កម្លាំងសមត្ថកិច្ចចម្រុះ ប្រដាប់ដោយអាវុធគ្រប់ដៃ បានបន្តចុះទៅឆែកឆេរ នៅទីតាំងថ្មីមួយកន្លែងទៀត ស្ថិតនៅម្តុំ បឹងទំពន់ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលសង្ស័យថា ឧកញ៉ា ថោង សារ៉ាត់ ជាមេក្លោងក្នុងករណីបាញ់សម្លាប់ ឧកញ៉ា អ៊ឹង ម៉េងជឺ កំពុងសម្ងំលាក់ខ្លួនទីនោះ។ ការចុះឆែកឆេរនៅទីតាំងថ្មីនេះ បានធ្វើឡើងបន្ទាប់ពី កម្លាំងសមត្ថកិច្ចចម្រុះរាប់សិបនាក់ ចុះទៅឡោមព័ទ្ធទីតាំងមួយ របស់ឧកញ៉ា ថោង សារ៉ាត់ នៅគេហដ្ឋានរបស់ លោក ក្នុងសង្កាត់ចាក់អង្រែក្រោម ប៉ុន្តែរកមិនឃើញជនសង្ស័យ៕
- អាន ៖ ឪពុក-ម្តាយ ថោង សារ៉ាត់៖ ឧកញ៉ា ថោង សារ៉ាត់ គេចខ្លួនមួយរយៈ
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល