CamNews

តារា 

ប៉ែន ចំរ៉ុង ឆ្នាំ២០១៣ ឆក់​បាន​ទីផ្សារ​សម្ដែង ក្នុង​ស្រុក​ខ្លាំង​ជាង​គេ

ភ្នំពេញ៖ តារាសម្តែង និងជាពិធីករពូកែ វោហារសារស័ព្ទកំប្លុកកំប្លែង លោក ប៉ែន ចំរ៉ុង ថ្មីៗ
នេះទើបឈ្នះបានពានចំនួន ២តែម្នាក់ឯង ពីកម្មវិធីអាណាចក្រតារា ឆ្នាំ២០១៣ ។ លោក ប៉ែន
ចំរុង ក៏ទទួលបានការគាំទ្រ យ៉ាងខ្លាំងពីសំណាក់ មហាជន តាមរយៈទេពកោសល្យ នៃការ
សម្តែង ខ្សែរឿងនានា និងការធ្វើជាពិធីករ នៅក្នុងស្ថានីទូរទស្សន៍។

បើតាមមជ្ឈដ្ឋាន អ្នកដែលនិយម តាមដានវិស័យតារា បាននាំគ្នាលើកឡើងថា នៅក្នុងឆ្នាំ
២០១៣នេះ សន្ទុះនៃកេរ្តិ៍ឈ្មោះ និង ប្រជាប្រិយភាព របស់តារាសម្តែង លោក ប៉ែន ចំរ៉ុង
គឺហាក់មានភាពកក្រើក តាមរយៈអាជីពសម្តែង និងធ្វើជាពិធីករ នៅតាមបណ្តាកម្មវិធីមួយ
ចំនួន របស់ស្ថានីយទូរទ្សន៍។

ប្រភពខ្លះបាននិយាយថា លោក ប៉ែន ចំរ៉ុង នៅក្នុងឆ្នាំ២០១៣នេះ ពិតជាមានប្រជាប្រិយភាព
និងទទួលបានការ ហៅសម្តែងខ្សែភាពយន្តបានច្រើន ជាងតារាប្រុសៗឯទៀត ។ ម្យ៉ាងទៀត
បើតាម ការសង្កេតមើលឃើញ គឺថាសព្វថ្ងៃនេះ លោក ប៉ែន ចំរ៉ុង ហាក់មមាញឹកខ្លាំងណាស់
ព្រោះស្ទើរតែគ្រប់ សាច់រឿងទាំងអស់ គឺតែងឃើញមានវត្តមាន របស់លោក សម្តែងជានិច្ច។

មហាជនកត់សម្គាល់ឃើញថា កំពូលតារាសម្តែងលោក ប៉ែន ចំរ៉ុង មិនត្រឹមតែអាចរកចំណូល
បានយ៉ាងច្រើនក្រាស់ក្រែល ពីការសម្តែង និង ធ្វើពិធីករប៉ុណ្ណោះទេ លោកថែមទាំងអាច រក
ចំណូលបានច្រើន ពីការថតផ្សាយពាណិជ្ជកម្ម ឲ្យបណ្តាផលិតផលធំៗ ជាច្រើនថែមទៀតផង។

លោក ប៉ែន ចំរ៉ុង បានឈ្នះពានចំនួនម្នាក់ឯង ពីកម្មវិធី"អាណាចក្រតារា" ឆ្នាំ២០១៣ ។ ពាន
ដែលលោកទទួលបាន គឺពានតួឯក ប្រុសឆ្នើមប្រចាំឆ្នាំ និងពានប្រជាប្រិយភាពប្រចាំឆ្នាំ ។
លោក ប៉ែន ចំរ៉ុង ជាតារាសម្តែង ដែលមានដើមកំណើត មកពីស្រុកថ្មគោល ខេត្តបាត់ដំបង ។
លោកបានបណ្តែត ខ្លួនចូលប្រឡូក ក្នុងពិភពសិល្បៈតាំងពីឆ្នាំ២០០២ រហូតមកដល់បច្ចុប្បន្ន
នេះ មានរយៈពេល ១១ឆ្នាំហើយ និងមានទស្សនិកជន ស្គាល់ជាច្រើនឆ្នាំផងដែរ៕

 


ដោយ ៖ LookingTODAY
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment pen chomrong