ភ្នំពេញ៖ សេចក្តីរាយការណ៍ ពីសមត្ថកិច្ច នគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ករណីអគ្គិភ័យឆេះ រោងសិប្បកម្មផលិតកុងម៉ា (ជំនាងផ្ទះ) នៅម៉ោង ៩៖២៥នាទីយប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅផ្លូវបេតុង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ បានខូចខាតទ្រព្យសម្បត្តិរួមមាន៖ ឆេះរោងសប្បកម្មផលិតកុងម៉ា សង់ពីថ្មបេតុង ប្រក់សង័្គសី ទំហំ៤០ម៉ែត្រ គុណ ៤០ម៉ែត្រ រួមទាំងឆេះ រថយន្តដឹកទំនិញធុនធំចំនួន ០១គ្រឿង, ម៉ូតូចំនួន០២គ្រឿង, រទេះដឹកទំនិញចំនួន០១គ្រឿង, ម៉ាស៊ីនផ្សារចំនួន ០១គ្រឿង, ម៉ាស៊ីភ្លើងចំនួន០១គ្រឿង និង ម៉ូទ័រកាត់ឈើ និងម៉ាស៊ីនស្វានអស់មួយចំនួន។
សមត្ថកិច្ចបញ្ជាក់ទៀតថា រោងសិប្បកម្មនេះ មានម្ចាស់ឈ្មោះ លន់ ហុង ភេទស្រី អាយុ៥៩ឆ្នាំ ហើយមូលហេតុនៃការឆាបឆេះនេះ នៃមិនទាន់ដឹងច្បាស់នៅឡើយ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវ។ ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះដែរ សមត្ថកិច្ចប្រើប្រាស់ រថយន្តពន្លត់ចំនួន ២៦គ្រឿង ទឹកអស់ ៣៧ឡានស្មើនឹង ២១៦ម៉ែត្រគូប ដោយមានជំនួយពី រថយន្តអគ្គីភ័យ អង្គភាព ង៧០ ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់០៥ឡាន ស្មើនឹង ២០ម៉ែ្រតគូប រថយន្តអគ្គីភ័យកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ០២ឡាន ស្មើនឹង ០៨ម៉ែត្រគូប៕

























ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល