CamNews

កំសាន្ត 

វ៉ាន់ វលក្ខណ៍ មិនខ្លាចឈុត ស្រើបស្រាល

ភ្នំពេញៈស្រីស្អាតសិចស៊ី បញ្ចេញសាច់ដើមទ្រូង ជាពន្លកតារាថ្មីទើបតែរះ លើវិថីសិល្បៈ កញ្ញា វ៉ាន់ វលក្ខណ៍ បានបង្ហើបឲ្យដឹងថា ដើម្បីសិល្បៈ និងភាពល្បីល្បាញ នាងអាចធ្វើអ្វីៗបានគ្រប់យ៉ាង ទាំងការថតរឿងបែបសិចស៊ី ការសម្តែងឈុតស្រើបស្រាលលើគ្រែ ខណៈអ្នកសិល្បៈស្រីមួយចំនួន មានការរារែក មិនហ៊ានទទួលនោះ គឺនាងអាចថតបាន មិនខ្លាចអ្វីទាំងអស់ ។

នៅក្នុងជំនួបដោយផ្ទាល់ ជាមួយគេហទំព័រ LookingTODAY នៅក្នុងពិធីក្រុងពាលីរឿង “២នាក់បងប្អូន” កាលពីពេលកន្លងទៅថ្មីៗនេះ ស្រីស្រស់សម្ផស្សឆើតឆាយ ស្ថិតនៅក្នុងសំលៀក បំពាក់បែបជានារីសម័យថ្មី បញ្ចេញសាច់សរម៉ដ្ឋរ លោង កញ្ញា វ៉ាន់ វលក្ខណ៍ បានប្រាប់ឲ្យដឹងថា ថ្វីត្បិតនាងទើបតែបោះជំហាន ចូលប្រឡូកសិល្បៈ ក៏ពិតមែន តែសម្រាប់នាង គឺមានឱកាស បានថតរឿង៤រួចហើយ ទោះជាមិនទាន់មានឱកាស បានទទួលតំណែងតួឯកក្ដី។ កញ្ញា វ៉ាន់ វលក្ខណ៍ នៅតែបន្តប្រឡូកមិនរួញរាឡើយ ហើយប្រសិនបើមានអ្នកដឹកនាំរឿងចង់ទាក់ទងហៅ នាងថតរឿងបែបសិចស៊ី ឬក៏ស្រើបស្រាលក៏នាងអាចថតបានគ្មានបញ្ហាអ្វីដែរ ។

តារាសម្តែង ធ្វើឲ្យទស្សនិកជន ចាប់ផ្តើមស្គាល់ ក្នុងការសម្តែងរឿង “ព្រហ្មលិខិត” រូបនេះ បានប្រាប់ដោយសម្តី ក្លាហានថា “សម្រាប់អ្នកសិល្បៈ ដែលចង់មានឈ្មោះបោះសំឡេង ក្នុងពិភពសិល្បៈ គឺត្រូវតែហ៊ានលះបង់ កំលាំងកាយ និងចិត្ត ដើម្បីទាក់ទាញប្រជាប្រិយភាព ។ ពាក្យថា លះបង់ គឺមិនមែនមានន័យថា លះបង់ខ្លួនប្រាណនោះទេ ត្រង់នេះខ្ញុំចង់មានន័យថា ខ្ញុំហ៊ានទទួលថតរឿងគ្រប់យ៉ាង បើទោះជាសាច់ រឿងនោះ តម្រូវឲ្យខ្ញុំប៉ះកាយឱបរឹត ជាមួយតួប្រុស ឬក៏មានឈុតស្រើបស្រាល យ៉ាងណាក៏ដោយ ខ្ញុំក៏អាចថតបាន គ្មានបញ្ហាទេ ព្រោះថាសិល្បៈ ប្រសិនបើយើង ប្រកាន់ខ្លួនពេក គឺមិនងាយល្បីទេ”។

កញ្ញា វលក្ខណ៍ បានប្រាប់ឲ្យដឹងបន្តទៀតថា នាងគឺជាតារាថ្មី ដូច្នេះដើម្បីភាពល្បីល្បាញ ទាល់តែនាងខំប្រឹងបញ្ចេញទេពកោសល្យ ក្នុងការសម្តែងមិនថា ជាតួអង្គបែបណាឡើយ។ អ្វី ដែលសំខាន់ គឺនាងចង់ឲ្យមានការចាប់អារម្មណ៍ បន្ទាប់ពីរឿងដែលនាងថត ត្រូវបានដាក់បញ្ចាំង និងធ្វើឲ្យទស្សនិកជនស្គាល់នាងថា នាងក្លាហានកម្រិតណា។

ពន្លកតារាថ្មី រះលើវិថីសិល្បៈ ដោយចាប់យកអាជីព ជាតារាសម្តែង និងជាតារាម៉ូដែល កញ្ញា វ៉ាន់ វលក្ខណ៍ បាន ប្រាប់ទៀតថា ទន្ទឹមនឹងការលើកឡើងខាងលើនេះ នាងក៏រីករាយក្នុងការទទួលយក ការរិះគន់ និងការស្ថាបនាផងដែរ បើសិនជាការសម្តែងរបស់នាង មើលទៅហួសហេតុ ធ្វើឲ្យទស្សនិកជន មិនពេញចិត្ត និងទទួលយកការរិះគន់ ដើម្បីស្ថាបនាខ្លួនឯង ឡើងវិញ ផ្ទុយទៅវិញប្រសិន បើមានការសរសើរ នាងនិងមានទឹកចិត្តខំប្រឹង សម្តែងឲ្យល្អបន្ថែមទៀត ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news