CamNews

តារា 

នាយ ពែកមី និងខ្ញុង សប្បាយឲ្យអស់ដៃ នៅទឹកដីអូស្ត្រាលី

ភ្នំពេញៈ រយៈពេលជាង១សប្តាហ៍ហើយ ដែលតារាកំប្លែង នាយ ពែកមី ដឹកដៃ អ្នកនាង ខ្ញុង ឡើង
យន្តទៅសម្តែង និងសួរសុខទុក្ខបងប្អូន នៅអូស្ត្រាលី ។ រហូតមកដល់ពេលនេះ តារាកំប្លែងមួយគូ
នេះកំពុងតែមមាញឹកចេញទៅសម្តែងពីរដ្ឋមួយទៅរដ្ឋមួយ និងក៏មានឱកាសបានទៅដើរលេងជា
ច្រើនកន្លែង នៅលើទឹកដីនោះផងដែរ ។

តារាកំប្លែង មានភាពលេចធ្លោ ប្រចាំស្ថានីយទូរទស្សន៍ ស៊ីធីអ៊ីន នាយ ពែកមី បានរៀបចំខោអាវ
ដាក់វ៉ាលី ដឹកដៃ កញ្ញា ខ្ញុង និងកុមារី នីឡា ទៅសម្តែងនៅអូស្ត្រាលី រយៈពេល២សប្តាហ៍ ដោយ
ក្រៅពីការចេញទៅសម្តែង ពួកគេទាំង៣នាក់ក៏ត្រូវបានអ្នក Sponsor នាំដើរកម្សាន្តផងដែរ ។

បើតាមរយៈការបង្ហោះរូបថត ក៏ដូចជាឃ្លីបវីដេអូ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook
របស់នាយ ពែកមី ហាក់ដូចជាឃើញមាន ភាពលេចធ្លោជោគជ័យខ្លាំង នៅអូស្ត្រាលី ។ ក្រៅពី
ការងារសម្តែងក្រុមកំប្លែង នាយ ពែកមី ក៏ត្រូវបានគេនាំដើរកម្សាន្តនៅកន្លែងមួយចំនួន នៅអូស្ត្រា
លីផងដែរ។

ជាមួយគ្នានោះ នាយ ពែកមី និង នាង ខ្ញុង ក៏បានរំលេចឃ្លីបវីដេអូបង្ហាញ មហាជនពីភាពសប្បាយ
រីករាយរបស់ពួកគេ នៅលើទឹកកក ដោយមានលាយឡំជាមួយ សំឡេងសើចក្អាកក្អាយ រួមជាមួយ និងភាពជោគជ័យពីការសម្តែងនោះផងដែរ ៕

ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!

Looking Today

Looking Today

Looking Today

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: pakmi khnhong in australia actress joker នាយ ពាក់មី នាងខ្ញុង entertainment khmer stras