CamNews

តារា 

ក្តៅៗ! ដំណឹងដែល Fans ទូទាំងពិភពលោកចង់ដឹងពេលនេះ អ្នកចាត់ការរបស់ Lee និង Suzy ចេញមុខបកស្រាយ

កូរ៉េ ៖ ទីភ្នាក់ងារទាំងពីរបានធ្វើសេចក្តីថ្លែងការណ៍បញ្ជាក់ពីការបែកបាក់របស់តារាសម្តែងល្បីឈ្មោះ លោក Lee min ho និងនាង Suzy ។ 

ផលិតកម្ម JYP Entertainment និង MYM Entertainment បានបញ្ជាក់ថា តារាសម្តែងមួយគូនេះ ពិតជាបានបែកគ្នាយ៉ាងពិតប្រាកដមែន ។ នេះគឺជាដំណឹងអាក្រក់មួយចំពោះអ្នកគាំទ្រជុំវិញពិភពលោក ដែលមានចិត្តសប្បាយរីករាយបំផុត កាលពីពេលពួកគេប្រកាសស្រលាញ់គ្នាជាលើកដំបូង ។ 

ជាការពិតណាស់ លោក Lee Min Ho ធ្លាប់បាននិយាយថា Suzy គឺជានារីដ៏ល្អបំផុតសម្រាប់គាត់ ។ ជារឿយៗគាត់បានថ្លែងនៅលើកម្មវិធីនិងសម្ភាសន៍ថា តារាស្រីរូបនេះគឺជាមនុស្សស្រីដែលគាត់ស្រលាញ់ និងពេញចិត្តជាទីបំផុត ។ 

រីឯនាង Suzy វិញ ក៏បានរៀបរ៉ាប់អំពីមិត្តប្រុសរបស់ខ្លួន ក្នុងកិច្ចសម្ភាស៍មួយចំនួនរបស់ខ្លួនដែរ​ ខណៈពេលដែលពួកគេនៅទាក់ទងគ្នា ។ តារាស្រីរូបវ័យ ២៣ ឆ្នាំរូបនេះបានបន្តថា មិត្តប្រុសរបស់នាងគឺជាមនុស្សដែលមានភាពកក់ក្តៅ និងពូកែយកចិត្តទុកដាក់ជាទីបំផុត ។ 

ទោះបីជាយ៉ាងណាក៏ លោក Lee Min Ho និង Suzy ក៏នៅតែបញ្ចប់ទំនាក់ទំនងរបស់ពួកគេដោយសារតែពេលវេលាដ៏មមាញឹកនៅក្នុងការងាររៀងៗខ្លួន ។ ក្រៅពីការរវល់ជាមួយនិងការងារសិល្បៈទៅ Lee min ho និង Suzy ក៏បានបែកគ្នាដោយសារតែរឿងផ្ទាល់ខ្លួនខ្លះៗ ប៉ុន្តែអ្នកចាត់ការសូមមិនបញ្ជាក់ ហើយក៏សង្ឃឹមថាអ្នកគាំទ្រនឹងយល់ចំពោះចំណុចនេះ ។

គួរបញ្ជាក់ឲ្យដឹងថា នៅពេលដែលតារាកូរ៉េទាំងពីរដួងនេះ នៅស្រលាញ់គ្នា ពួកគេបានជួបគ្នាតែម្តងគត់ក្នុងមួយខែ ។ ទទ្ទឹមនឹងនេះផងដែរ អ្នកចាត់ការទាំងពីរនាក់របស់អតីតគូស្នេហ៍មួយគូនេះបានបញ្ជាក់ថា ទោះបីទំនាក់ទំនងស្នេហាត្រូវបានបញ្ចប់ក៏ពិតមែន ប៉ុន្តែពួកគេនៅតែធ្វើជាមិត្តល្អជាមួយនឹងគ្នាដដែល ។ 

យោងតាមប្រភពពី koreaboo បានឲ្យដឹងថា ថ្មីៗនេះ Lee min ho កំពុងបម្រើការយោធារបស់គាត់ជាមន្ត្រីសាធារណៈ ។ រីនាង Suzy វិញក៏មានការមមាញឹកជាមួយនិងវិស័យសិល្បៈរបស់នាងដូចគ្នាផងដែរ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ koreaboo


Tags: Lee min ho Suzy Seoul South korea kpop